ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រម៉ារ៉ុក ប៉ះទង្គិចជាមួយប៉ូលិស ទូទាំងទ្វីបអឺរ៉ុប ក្រោយក្រុមរបស់ខ្លួន ឈ្នះ អេស្ប៉ាញ
អ្នកគាំទ្រម៉ារ៉ុក បានប្រមូលផ្តុំគ្នាតាមដងផ្លូវពាសពេញទ្វីបអឺរ៉ុប បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ បានទម្លាក់អេស្ប៉ាញចេញពីការប្រកួត World Cup នៅប្រទេសកាតា ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ០-០ នៅ៩០នាទី ហើយការបន្ថែមម៉ោង១៥នាទី២ដង នៅតែរក្សាលទ្ធផល ០-០ដដែល។ ប៉ុន្តែ ម៉ារ៉ុក បានយកឈ្នះ អេស្ប៉ាញ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។

អ្នកគាំទ្រម៉ារ៉ុករាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីការទទួលជ័យជម្នះនេះ ហើយក្រោយមក មានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅទីក្រុង Brussels និង Granada ព្រមទាំងនៅទីក្រុងផ្សេងទៀត។

វត្តមានប៉ូលិសយ៉ាងច្រើន ក៏ត្រូវបានគេប្រទះឃើញផងដែរនៅកណ្តាលទីក្រុងប៉ារីស។

ម៉ារ៉ុក គឺជាក្រុមតែមួយគត់មកពីខាងក្រៅទ្វីបអឺរ៉ុប ឬអាមេរិកខាងត្បូង ដែលអាចឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ឆ្នាំ២០២២។ ហើយម៉ារ៉ុក គឺជាប្រទេសអារ៉ាប់ និងអាហ្វ្រិកតែមួយគត់ ដែលនៅសេសសល់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកគឺ Mohammed ទី៦ បានសរសើរក្រុមជម្រើសជាតិ និងផ្ញើព្រះរាជសារអបអរសាទរដល់កីឡាករ ក្រុមបច្ចេកទេស និងបុគ្គលិក ដែលមានចំណែកក្នុងព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ។

ព្រះអង្គមានបន្ទូលថា កីឡាករតំណាងឲ្យក្តីសង្ឃឹមនិងក្តីស្រមៃរបស់ជនជាតិម៉ារ៉ុកនៅម៉ារ៉ុក កាតានិងទូទាំងពិភពលោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បរាជ័យរបស់ បែលហ្ស៊ិក យប់មិញ ប្រែក្លាយទៅជាកុបកម្ម ពាសពេញទីក្រុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


