ព័ត៌មានអន្ដរជាតិ
ម៉ារ៉ុក គ្រោងសម្លាប់ឆ្កែ ៣លានក្បាល មុនពេលធ្វើជាម្ចាស់ផ្ទះ World Cup
ប្រទេសម៉ារ៉ុក ត្រូវបានគេរាយការណ៍ថា គ្រោងនឹងសម្លាប់សត្វឆ្កែចំនួន៣លានក្បាល ក្នុងគោលបំណងសម្អាតទីក្រុងរបស់ខ្លួន មុនពេលធ្វើជាម្ចាស់ផ្ទះនៃការប្រកួត FIFA World Cup ឆ្នាំ២០៣០។

ផែនការនេះ បានរងការរិះគន់យ៉ាងខ្លាំងពីសកម្មជនសិទ្ធិសត្វពាសពេញពិភពលោក ដែលចោទប្រកាន់ថា សត្វអនាថារាប់ពាន់ក្បាលត្រូវបានសម្លាប់នៅក្នុងប្រទេសនេះរួចមកហើយនាពេលកន្លងទៅ។
លោកស្រី Jane Goodall អ្នកអភិរក្ស និងជាអ្នកតស៊ូមតិសិទ្ធិសត្វដ៏ល្បីល្បាញ បានសរសេរលិខិតទៅកាន់អគ្គលេខាធិការរបស់ FIFA លោក Mattias Grafstrom ជុំវិញបញ្ហានេះ ដោយចោទប្រកាន់ FIFA ថាមិនអើពើនឹងអ្វីដែលលោកស្រីចាត់ទុកថាជា «អំពើដ៏ព្រៃផ្សៃជាទីបំផុត»។
លោកស្រី Goodall បានព្រមាន FIFA ថាអាចប្រឈមនឹងការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ប្រសិនបើបរាជ័យក្នុងការធ្វើសកម្មភាពលើបញ្ហានេះ។
លោកស្រី បានបន្ថែមថា៖ «មានជម្រើសមនុស្សធម៌ជាច្រើនក្នុងការគ្រប់គ្រងចំនួនឆ្កែតាមចិញ្ចើមផ្លូវ និងអង្គការអន្តរជាតិល្បីឈ្មោះមួយចំនួនដែលរីករាយក្នុងការជួយអាជ្ញាធរម៉ារ៉ុកក្នុងការអនុវត្តកម្មវិធីបែបនេះ»។
សូមបញ្ជាក់ថា យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail កន្លងមកក្រុមសិទ្ធិសត្វអន្តជាតិ ធ្លាប់បានលើកឡើងថា សត្វឆ្កែត្រូវបានបំពុលដោយសារធាតុគីមីម្យ៉ាងហៅថា strychnine និងត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងដែលដើរល្បាតតាមដងផ្លូវក្នុងប្រទេសម៉ារ៉ុក។
យ៉ាងណា នៅខែសីហាឆ្នាំ២០២៤ អាជ្ញាធរម៉ារ៉ុក បានអះអាងថា គំនិតនៃការសម្លាប់សត្វឆ្កែនេះត្រូវបានបញ្ឈប់ហើយ។ ប៉ុន្តែក្រុមការពារសិទ្ធិសត្វ បានចោទប្រកាន់ថា ការសម្លាប់មិនបានបញ្ឈប់នោះទេ តែបែរជាកើនឡើងវិញ ចាប់តាំងពីការប្រកាសរបស់ FIFA ក្នុងឆ្នាំ២០២៣ ដែលថាម៉ារ៉ុកនឹងធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


