កីឡា
ម៉ារ៉ុកនឹងទទួលបានកម្ចី ៦៨៧លានដុល្លារ ត្រៀមរៀបចំ 2030 World Cup
ធនាគារអភិវឌ្ឍន៍អាហ្រ្វិក (AfDB) បានគាំទ្រដល់ការរៀបចំទទួលធ្វើម្ចាស់ផ្ទះ របស់ប្រទេសម៉ារ៉ុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ (FIFA World Cup 2030) តាមរយៈកញ្ចប់ហិរញ្ញប្បទានចំនួន ៦៥០លានអឺរ៉ូ (៦៨៧លានដុល្លារ)។

យោងតាមប្រធានស្ថាប័នអភិវឌ្ឍន៍ពហុភាគី លោក Akinwumi Adesina បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ លោកបាននិយាយក្រោយជួបជាមួយប្រមុខរដ្ឋាភិបាលម៉ារ៉ុកថា ៖«ដើម្បីគាំទ្រដល់ការត្រៀមរៀបចំរបស់ប្រទេសម៉ារ៉ុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ AfDB នឹងដាក់ជូនក្នុងពេលឆាប់ៗនេះសម្រាប់ការអនុម័តគម្រោង ហិរញ្ញប្បទានចំនួន ៦៨៧លានដុល្លារ។ ហិរញ្ញប្បទាននេះសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាកាសយានដ្ឋាន»។
ដោយបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់ធនាគារសម្រាប់កំណែទម្រង់រចនាសម្ព័ន្ធរបស់ប្រទេសម៉ារ៉ុក លោក Adesina បានរម្លឹកថា ព្រះរាជាណាចក្រម៉ារ៉ុកគឺជាដៃគូឈានមុខគេរបស់ស្ថាប័នដោយមានផលប័ត្រសកម្មនៃគម្រោងចំនួន ៣៧គ្រោង សរុបទឹកប្រាក់ចំនួន៣.៦ពាន់លានដុល្លារ គ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រដូចជាហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទឹក អនាម័យ និងវិស័យឯកជន។

លោកបានបន្ថែមថា ៖«ឆ្នាំនេះ AfDB បានអនុម័តហិរញ្ញប្បទានចំនួន ១.៥ពាន់លានដុល្លារសម្រាប់ព្រះរាជាណាចក្រ ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃភាពជាដៃគូ»។
ការពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលបានផ្តោតលើបញ្ហាប្រឈមនៃការងាររបស់យុវជន និងការអភិវឌ្ឍជំនាញ ដោយ AfDB បានសន្យាថា នឹងគាំទ្រប្រទេសម៉ារ៉ុកក្នុងវិស័យអាទិភាពទាំងនេះ។

ក្នុងឱកាសនេះ លោក Adesina បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ Mohammed VI សម្រាប់ការគាំទ្រដែលទ្រង់បានផ្តល់ដល់ AfDB ជាពិសេសសម្រាប់ការធ្វើជាម្ចាស់ផ្ទះវេទិកាវិនិយោគអាហ្រ្វិក (AIF) នៅរាជធានីរ៉ាបាត រហូតដល់ថ្ងៃទី៦ ខែធ្នូ។
គួររម្លឹកថ្មី ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ (FIFA World Cup 2030) មានម្ចាស់ផ្ទះរួមដល់ទៅ ៦ប្រទេស និង ៣ទ្វីបផ្សេងគ្នា ពោលគឺ ម៉ារ៉ុក ព័រទុយហ្គាល់ និង អេស៉្បាញ ជាសហម្ចាស់ផ្ទះ។ ដោយឡែក ៣ប្រកួតផ្សេងទៀតធ្វើនៅទ្វីបអាមេរិកធ្វើជាម្ចាស់ផ្ទះរួម តែប្រកួតបើកឆាក ដើម្បីអបអរខួប ១០០ឆ្នាំនៃជើងឯកពិភពលោក រួមមាន អាហ្សង់ទីន, ប៉ារាហ្គាយ និង អុយរ៉ាហ្គាយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


