ព័ត៌មានអន្ដរជាតិ
រលកកម្ដៅនៅម៉ារ៉ុក ប្រល័យជីវិតមនុស្ស២១នាក់ក្នុងរយៈពេល២៤ម៉ោង
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលម៉ារ៉ុក មនុស្សយ៉ាងហោចណាស់ចំនួន២១នាក់នៅទីក្រុង Beni Mellal បានបាត់បង់ជីវិតនៅក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីទទួលរងការវាយប្រហារដោយសាររលកកម្ដៅ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CGTN កាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤។

នាយកដ្ឋានឧតុនិយមម៉ារ៉ុក បាននិយាយថា រលកកម្ដៅបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអាហ្វ្រិកខាងជើងចាប់តាំងពីថ្ងៃចន្ទរហូតដល់ថ្ងៃពុធ ដោយសីតុណ្ហភាពបានហក់ឡើងដល់ ៤៨អង្សាសេនៅក្នុងតំបន់មួយចំនួន។ ចំណែកនៅទីក្រុង Beni Mellal ការស្លាប់ភាគច្រើនគឺពាក់ព័ន្ធនឹងក្រុមមនុស្សដែលមានជំងឺរ៉ាំរ៉ៃ និងមនុស្សចាស់ ដោយសារតែការចុះខ្សោយនៃស្ថានភាពសុខភាពរបស់ពួកគេ ខណៈកម្ដៅនៅទីនោះបានកើនដល់ ៤៣អង្សាសេឯណោះ។
យ៉ាងណា នាយកដ្ឋានឧតុនិយម បានបញ្ជាក់ថា រលកកម្ដៅអាចនឹងថមថយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ តួយ៉ាងដូចជានៅទីក្រុង Marrakesh ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះចំនួន១០អង្សាសេនៅក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។
សូមបញ្ជាក់ថា ម៉ារ៉ុក បានជួបប្រទះនឹងគ្រោះរាំងស្ងួតចំនួន៦ឆ្នាំជាប់ៗគ្នា ដែលធ្វើឲ្យអាងស្តុកទឹកនៅក្នុងប្រទេសនេះបានស្រកចុះជាបន្តបន្ទាប់ ហើយបានបង្កការគំរាមកំហែងដល់វិស័យកសិកម្មសំខាន់ៗ។ មនុស្សប្រហែលជិត ១៦ម៉ឺននាក់ បានបាត់បង់ការងារនៅក្នុងវិស័យកសិកម្ម។
រលកកម្ដៅអាក្រក់បំផុតនៅម៉ារ៉ុក បានកើតឡើងកាលពីខែសីហាឆ្នាំ២០២៣នៅទីក្រុង Agadir ដែលកាលណោះសីតុណ្ហភាពបានកើនដល់ ៥០,៤អង្សាសេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


