Connect with us

កីឡា

ម៉ារ៉ុក នឹងសាងសង់ពហុកីឡដ្ឋានធំបំផុតក្នុងលោកតម្លៃ៤៥៩លានអឺរ៉ូ

បានផុស

នៅ

ប្រទេសអេស៉្បាញ ព័រទុយហ្គាល់ និងម៉ារ៉ុក គ្រោងនឹងធ្វើសហ​ម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ (FIFA World Cup 2030) ខណៈពេល​នេះ ម៉ារ៉ុក កំពុងចាប់យកឱកាសដើម្បីផ្ដួល​អេស៉្បាញ ដែលកំពុងជាប់គាំងក្នុងរឿងអាស្រូវផ្ទាល់ខ្លួន ដណ្តើមទីតាំងដើម្បីធ្វើម្ចាស់ផ្ទះពេលឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃពុធសប្តាហ៍មុន អង្គភាពប្រតិបត្តិការកណ្តាល (UCO) បានចូលទីស្នាក់ការកណ្តាលសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ដើម្បីស្វែងរកកិច្ចសន្យាដែលមិនប្រក្រតី រយៈពេល៥ឆ្នាំចុងក្រោយ អំឡុងពេល លោក Luis Rubiales ទទួលបន្ទុកជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បច្ចុប្បន្ន​កំពុងមានរឿងក្ដីនៅតុលាការ។

ទោះ​បី​ជា​ភាពមិនប្រក្រតីទាំងនេះ មិនគំរាមកំហែងដល់ការរៀបចំការប្រកួតបាល់ទាត់ពិភពលោក វា​ក៏​អាចជះឥទ្ធិពលដល់ដំណាក់កាល FIFA World Cup នៅវគ្គផ្ដាច់ព្រ័ត្រ។

ពហុកីឡដ្ឋានដែលម៉ារ៉ុក គ្រោងនឹងសាងសង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ ជាមួយប្រទេសជិតខាងរបស់ខ្លួនគឺព័រទុយហ្គាល់ និងអេស្ប៉ាញ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសមត្ថភាព​ផ្ទុកទស្សនិកជន​១១៥,០០០នាក់។

កិច្ចសន្យាសាងសង់ដែលនឹងក្លាយជា “ពហុកីឡដ្ឋានបាល់ទាត់ដ៏ធំបំផុតក្នុងពិភពលោក” ត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុនស្ថាបត្យកម្មដែលដឹកនាំដោយជនជាតិអេស្ប៉ាញ។ ប្រទេស​ម៉ារ៉ុករំពឹងថានឹងអាចលើសពីនេះ សម្រាប់កិត្តិយសនៃពិភពលោកមើលឃើញប្រទេសរបស់ខ្លួនអំឡុងពេលការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្រ។

បន្ថែមពីលើស្ថាបត្យករជនជាតិអេស្ប៉ាញ “ក្តីស្រមៃរបស់ម៉ារ៉ុក” ក្នុងការធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីខ្លួនឯងនឹងត្រូវបានសម្រេចដោយក្រុមហ៊ុនអង់គ្លេស Populous ដែល​ទទួល​បន្ទុក​ឌីហ្សាញ​ និងសាងសង់ពហុកីឡដ្ឋាន​សហការជាមួយក្រុមហ៊ុនបារាំង-ម៉ារ៉ុក Oulalous+Choi (O+C)។

នៅសល់ពេលជាង ៦ឆ្នាំទៀតប៉ុណ្ណោះរហូតដល់ World Cup ដែលនឹងប្រព្រឹត្តទៅជាលើកដំបូងនៅលើទ្វីបចំនួន ៣ផ្សេងគ្នា ដោយការប្រកួត​បើក​ឆាក​ត្រូវបានលេងក្នុងប្រទេសអាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ ​ដើម្បី​អបអរខួបលើកទី១០០ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លើកដំបូងត្រូវប្រារព្ធឡើង នៅទីក្រុង Montevideo របស់អ៊ុយរូហ្គាយ។

ពហុកីឡដ្ឋាននឹងក្លាយ​ជាសំណង់ធំមួយក្រោមដំបូល ដោយការ​ឌីហ្សាញ​នេះត្រូវបានបំផុសគំនិតដោយការប្រមូលផ្តុំសង្គមរបស់ម៉ារ៉ុក និង​គ្រោង​​ចំណាយ​​ថវិកាប៉ាន់​ប្រមាណ​​៤៥៩លានអឺរ៉ូ។

ពហុកីឡដ្ឋាននេះ នឹងធំជាងគេ​បំផុត​នៅលើពិភពលោក​ពោល​គឺ​ធំ​ជាពហុកីឡដ្ឋាន Rungrado 1st of May របស់​ប្រទេសកូរ៉េខាងជើង ​ជាកីឡដ្ឋានធំជាងគេទី២ មានកៅអីអង្គុយចំនួន ១១៤,០០០កៅអី។

បន្ថែមពីលើសមត្ថភាពដ៏ធំ​ ពហុកីឡដ្ឋានក៏នឹងមានទីលានកីឡា អាងហែលទឹក មជ្ឈមណ្ឌលលក់ទំនិញ និងសណ្ឋាគារផងដែរ ដោយបំពេញតាមតម្រូវការទាំងអស់​របស់ FIFA។

ពហុកីឡដ្ឋានដ៏ធំបំផុតរបស់ប្រទេសម៉ារ៉ុកបច្ចុប្បន្នគឺ Mohamed V អាច​ផ្ទុកទស្សនិកជន ៦៧,០០០នាក់។ ពហុកីឡដ្ឋានដ៏មមាញឹកគឺ​ Camp Nou ត្រូវបានកែលម្អឡើងវិញរបស់ Barcelona ដែលមានសមត្ថភាពផ្ទុក ១០៥,០០០ និង Santiago Bernabéu របស់ Real Madrid ៨៤,៧៤៤។

វាក៏​នឹងលើសពីសមត្ថភាពរបស់កីឡដ្ឋាន Lusail ក្នុងប្រទេសកាតារ ដែលនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះសម្រាប់អ្នកគាំទ្រចំនួន ៨៨,៩៦៦នាក់ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ល្អបំផុត និងរំជួលចិត្តបំផុតក្នុងប្រវត្តិសាស្ត្ររវាង Messi អាហ្សង់ទីន និងបារាំងរបស់ Mbappé”៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរនៅថៃ​វិល​មក​ស្រុកំណើតខ្លួនវិញ ដោយអះអាងពីឱកាសការងារគ្រប់គ្រាន់ក្នុងប្រទេស

សេដ្ឋកិច្ច៣ នាទីutes មុន

CDC អនុម័តគម្រោងថាមពលអគ្គិសនី ដើរដោយខ្យល់ ជាមួយទុនវិនិយោគជាង ២០០ លានដុល្លារ

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រុមហ៊ុនសំណង់ចិន​ចង់បោះទុនវិនិយោគនៅខេត្តព្រះសីហនុ ក្នុងការពង្រីកខ្លួនលើវិស័យនេះក្នុងតំបន់

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្ដេចធិបតី បញ្ជាឱ្យបើកទ្វារទទួលដែលពលករត្រឡប់ពីថៃដោយគ្មានការរើសអើង ទោះគ្មានឯកសារក៏ដោយ ឱ្យតែជាខ្មែរ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម