កីឡា
បរាជ័យរបស់ បែលហ្ស៊ិក យប់មិញ ប្រែក្លាយទៅជាកុបកម្ម ពាសពេញទីក្រុង
ក្រុមកុបកម្ម បានចាប់ផ្តើមដុតភ្លើងនិងយកឥដ្ឋគប់ររថយន្ត ក្នុងទីក្រុងព្រុចសែល បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្ស៊ិក ចាញ់ម៉ារ៉ុក ដោយលទ្ធផល ២-០ ក្នុងព្រឹត្តិការណ៍ World Cup។

ជ័យជម្នះរបស់ម៉ារ៉ុក គឺជាការខកចិត្តដ៏ធំមួយនៅក្នុងការប្រកួតសម្រាប់បែលហ្ស៊ិក ខណៈក្រុមជនអន្តោប្រវេសន៍ម៉ារ៉ុកនៅក្នុងទីក្រុងនានានៃប្រទេសបែលហ្ស៊ិក បានចេញមកអបអរយ៉ាងហ៊ឹកហ៊ាក់។

ប៉ូលិសត្រូវបង្ខំចិត្តបិទផ្នែកខ្លះនៃរាជធានីរបស់ប្រទេសបែលហ្ស៊ិក និងទីក្រុងកំពង់ផែ Antwerp ខណៈក្រុមមន្រ្តីក៏បានដាក់ពង្រាយកាណុងបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្សផងដែរ នៅពេលអំពើហិង្សាផ្ទុះឡើង ក្រោយចប់ការប្រកួត។

យោងតាមអ្នកនាំពាក្យប៉ូលិសម្នាក់, កុបកររាប់សិបនាក់ បានដុតភ្លើង និងគប់ដុំឥដ្ឋដាក់រថយន្ត មុនពេលសមត្ថកិច្ចចូលទៅធ្វើអន្តរាគមន៍។ អ្នកគាំទ្ររាប់សិបនាក់ ក៏បានវាយកម្ទេចបង្អួចហាង បាញ់កាំជ្រួច និងដុតរថយន្តផងដែរ។

រឿងហេតុស្រដៀងគ្នានេះ ក៏បានកើតឡើងនៅទីក្រុងកំពង់ផែ Antwerp ផងដែរ ជាកន្លែងដែលប៉ូលិស បញ្ជាឲ្យផ្អាកចរាចរណ៍ផ្លូវដែក។

ប៉ូលិសក្រុងព្រុចសែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សូម្បីតែមុនពេលចប់ការប្រកួត មនុស្សរាប់សិបនាក់ ក៏ព្យាយាមប្រឈមមុខជាមួយប៉ូលិសផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។

លោក Philippe Close អភិបាលក្រុង ព្រុចសែល បាននិយាយថា “ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះឧប្បត្តិហេតុនៅថ្ងៃនេះ។ ប៉ូលិសបានធ្វើអន្តរាគមន៍យ៉ាងតឹងរ៉ឹង។ ដូច្នេះហើយ ខ្ញុំសូមណែនាំអ្នកគាំទ្រដែលមកកណ្តាលក្រុង។ ប៉ូលិសកំពុងធ្វើអស់ពីសមត្ថភាព ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ខ្ញុំចេញបញ្ជាឲ្យប៉ូលិស ចាប់ខ្លួនអ្នកបង្កបញ្ហា”។

គួរបញ្ជាក់ថា បែលហ្ស៊ិក គឺជាប្រទេសមានជនជាតិដើមម៉ារ៉ុកប្រហែល ៥០០ ០០០នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កីឡាករអ៊ីរ៉ង់ ច្រៀងចម្រៀងជាតិឡើងវិញ ធ្វើឲ្យអ្នកគាំទ្រ ទ្រហោយំក្នុងកីឡដ្ឋាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


