កីឡា
មកដឹងប្រវត្តិជួបគ្នា មុនកម្ពុជាប៉ះម៉ាឡេស៊ី មិត្តភាពអន្តរជាតិថ្ងៃស្អែក
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីកាលពីយប់មិញដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី នាថ្ងៃស្អែកទី៩ ខែធ្នូ ឆ្នាំ២០២២នេះនៅកីឡដ្ឋានក្នុងទីក្រុងកូឡាឡាំពួរ។

នេះជាការប្រកួតមិត្តភាពកម្តៅសាច់ដុំដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ AFF Cup ដែលជាពានធំលំដាប់ទី១ប្រចាំតំបន់អាស៊ាន។ កម្ពុជាស្ថិតនៅពូល A ជាមួយក្រុមខ្លាំង ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងព្រុយណេ ខណៈ ម៉ាឡេស៊ី ស្ថិតនៅពូល B ជាមួយ ក្រុមខ្លាំង វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែធ្នូនេះដោយ កម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោទទួលហ្វីលីពីន ខណៈម៉ាឡេស៊ីធ្វើដំណើរទៅជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា ថ្ងៃទី២១ ខែធ្នូ។
បើនិយាយពីប្រវត្តិជួបគ្នាកន្លងមករវាងម្ចាស់ផ្ទះម៉ាឡេស៊ី និង កម្ពុជា ទាំងក្នុងពានរង្វាន់ផ្លូវការ និងមិត្តភាពអន្តរជាតិគឺ១៤ដងក្នុងប្រវត្តិសាស្ត្របើគិតចាប់តាំងពីឆ្នាំ១៩៥៦មក។ ក្រុមទាំងពីរធ្លាប់ជួបគ្នាមិត្តភាពអន្តរជាតិ៦ដង គឺកម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះម៉ាឡេស៊ីសោះ។ ចំពោះការប្រកួតក្នុងពានរង្វាន់ផ្លូវការវិញ៨ដង (សម្រាប់តែឈុតធំ) គឺកម្ពុជាឈ្នះ២ដង ម៉ាឡេស៊ីឈ្នះ៥ដង និងស្មើ១ដង។

ខាងក្រោមជាប្រវត្តិជួបគ្នារវាងកម្ពុជា និងម៉ាឡេស៊ី
- ឆ្នាំ១៩៥៧៖ កម្ពុជា ១-៣ ម៉ាឡេស៊ី មិត្តភាព
- ឆ្នាំ១៩៦១៖ ម៉ាឡេស៊ី ៤-០ កម្ពុជា មិត្តភាព
- ឆ្នាំ២០០២៖ ម៉ាឡេស៊ី ៥-០ កម្ពុជា មិត្តភាព
- ឆ្នាំ២០០៧៖ ម៉ាឡេស៊ី ៦-០ កម្ពុជា មិត្តភាព
- ឆ្នាំ២០១៤៖ ម៉ាឡេស៊ី ៤-១ កម្ពុជា មិត្តភាព
- ឆ្នាំ២០១៨៖ កម្ពុជា ១-៣ ម៉ាឡេស៊ី មិត្តភាព
- ឆ្នាំ១៩៥៦៖ ម៉ាឡេស៊ី ៩-២ កម្ពុជា ពាន AFC Asian Cup
- ឆ្នាំ១៩៥៦៖ កម្ពុជា ៣-២ ម៉ាឡេស៊ី ពាន AFC Asian Cup
- ឆ្នាំ១៩៧០៖ កម្ពុជា ១-១ ម៉ាឡេស៊ី ពាន King’s Cup
- ឆ្នាំ១៩៧០៖ កម្ពុជា ២-០ ម៉ាឡេស៊ី ពាន Asian Games
- ឆ្នាំ២០០០៖ ម៉ាឡេស៊ី ៣-២ កម្ពុជា ពាន AFF Cup
- ឆ្នាំ២០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា ពាន AFF Cup
- ឆ្នាំ២០១៨៖ កម្ពុជា ០-១ ម៉ាឡេស៊ី ពាន AFF Cup
- ឆ្នាំ២០២១៖ កម្ពុជា ១-៣ ម៉ាឡេស៊ី ពាន AFF Cup
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


