ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ភ័យកាន់តែខ្លាំង ពេលលោក ពូទីន ធ្វើដំណើរទៅ បេឡារុស
មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើដំណើរទៅកាន់ប្រទេសបេឡារុសនៅថ្ងៃចន្ទទី១៩ខែធ្នូនេះ ចំពេលទីក្រុងកៀវមានការភ័យខ្លាចថា គាត់មានបំណងដាក់សម្ពាធអតីតសម្ព័ន្ធមិត្តសូវៀត ឲ្យចូលរួមក្នុងការវាយលុកថ្មីប្រឆាំងអ៊ុយក្រែន និងបង្កើតរណសិរ្សថ្មីមួយ។

មួយរយៈចុងក្រោយនេះ លោក ពូទីន បានដើរតួជាសាធារណៈកាន់តែខ្លាំង នៅក្នុងសង្រ្គាម ហើយបានធ្វើដំណើរទៅទីស្នាក់ការប្រតិបត្តិការរបស់គាត់ ដើម្បីបញ្ជាក់ប្រាប់មេបញ្ជាការយោធាអំពីជំហានបន្ទាប់ ដែលត្រូវធ្វើ។
ដំណើរទស្សនកិច្ចរបស់គាត់ សម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំបេឡារុស Alexander Lukashenko នឹងក្លាយជាដំណើរលើកដំបូងទៅកាន់ទីក្រុង មីនស្កិ៍ ចាប់តាំងពីឆ្នាំ២០១៩មក មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ និងរលកនៃការតវ៉ារបស់បេឡារុសក្នុងឆ្នាំ២០២០។

មេបញ្ជាការកងកម្លាំងរួមអ៊ុយក្រែន លោក Serhiy Nayev បាននិយាយថា “ក្នុងចិត្តរបស់យើង, អំឡុងពេលនៃកិច្ចពិភាក្សាទាំងនេះ នឹងមានសំណួរកាន់តែច្រើន ពាក់ព័ន្ធការវាយលុកបន្ថែមទៀតប្រឆាំងអ៊ុយក្រែន និងការចូលរួមយ៉ាងទូលំទូលាយនៃកងកម្លាំងប្រដាប់អាវុធបេឡារុស ក្នុងប្រតិបត្តិការប្រឆាំងអ៊ុយក្រែន”។
ដោយឡែក មេទ័ពអ៊ុយក្រែនលោក Valery Zaluzhniy បានប្រាប់ The Economist កាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ី កំពុងរៀបចំកងទ័ពថ្មីចំនួន២០០ ០០០នាក់ សម្រាប់ការវាយលុកទ្រង់ទ្រាយធំមួយ ដែលអាចចាប់ផ្តើមចេញពីភាគខាងកើត ភាគខាងត្បូង ឬអាចចេញពីប្រទេសបេឡារុសតែម្តង នៅដើមខែមករា ឬទំនងជានៅនិទាឃរដូវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Recorder
ចុចអាន៖ លោក ពូទីន និយាយថា អាមេរិក បានលាតត្រដាងឲ្យឃើញពី ភាពកម្សោយរបស់ មេដឹកនាំអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


