ព័ត៌មានអន្ដរជាតិ
លោក ពូទីន និយាយថា អាមេរិក បានលាតត្រដាងឲ្យឃើញពី ភាពកម្សោយរបស់ មេដឹកនាំអឺរ៉ុប (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែធ្នូថា បញ្ហាសេដ្ឋកិច្ចបច្ចុប្បន្ននៅក្នុងសហភាពអឺរ៉ុប (EU) និងអាកប្បកិរិយាមិនរាក់ទាក់របស់សហរដ្ឋអាមេរិកចំពោះអឺរ៉ុប គឺជាបង្ហាញពីភាពកម្សោយរបស់មេដឹកនាំសហភាពមួយនេះ។ លោកបានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សានៃប្រទេសរុស្ស៊ី សម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្រ និងគម្រោងជាតិ។

លោក ពូទីន និយាយថា “ថ្ងៃនេះ ដៃគូសំខាន់របស់ EU គឺសហរដ្ឋអាមេរិក កំពុងបន្តគោលនយោបាយដឹកនាំដោយផ្ទាល់ដល់ការរំលាយឧស្សាហកម្មរបស់អឺរ៉ុប។ ពួកគេថែមទាំងព្យាយាមត្អូញត្អែរអំពីរឿងនេះ ទៅកាន់ចៅហ្វាយនាយអាមេរិករបស់គេទៀតផង”។
កាលពីដើមខែនេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបង្ហាញក្តីបារម្ភចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយជំរុញឲ្យ EU ចាត់វិធានការ ប្រសិនបើខ្លួនចង់ប្រកួតប្រជែងជាមួយឧស្សាហកម្មបៃតង ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកស្រី Von der Leyen បានរិះគន់ការផ្តាច់ពន្ធសម្រាប់អ្នកប្រើប្រាស់ដែលទិញផលិតផលអាមេរិក ដែលនេះជាវិធានការណែនាំនៅក្រោមច្បាប់កាត់បន្ថយអតិផរណា (IRA) ចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីខែសីហា។
លោកស្រីបានព្រមានថា គំនិតផ្តួចផ្តើមបែបនេះ អាចនាំឲ្យមានការប្រកួតប្រជែងមិនស្មើភាព អាចបិទទីផ្សារ ហើយអាចបំបែកខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ។

ស្របពេលជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ EU ផ្សេងទៀតបានសម្តែងក្តីព្រួយបារម្ភម្តងហើយម្តងទៀត អំពីវិបត្តិសេដ្ឋកិច្ចដែលនឹងមកដល់ និងសក្តានុពលនៃការបំផ្លិចបំផ្លាញឧស្សាហកម្មដែលមានរយៈពេលច្រើនទសវត្សរ៍។
លោក ពូទីន បានកត់សម្គាល់ថា វិបត្តសេដ្ឋកិច្ចនៅ EU ភាគច្រើនកើតចេញពីសកម្មភាពរបស់ប្លុកនេះផ្ទាល់ ដោយសារតែការផ្តោតលើប្រទេសរុស្ស៊ី ជាមួយនឹងទណ្ឌកម្មជុំវិញជម្លោះអ៊ុយក្រែន។

លោកបានកត់សម្គាល់ថា “តើអឺរ៉ុបខ្លួនឯងសម្រេចបានអ្វីខ្លះដោយការដាក់កំហិតនេះ? ជាដំបូង អឺរ៉ុបមានអតិផរណាដែលមិនធ្លាប់មានពីមុនមក ដូចដែលអ្នកសេដ្ឋកិច្ចបាននិយាយអ៊ីចឹង អតិផរណាកើនឡើងខ្ពស់នៅក្នុងផ្ទះរបស់ពួកគេ គឺតំបន់ចាយប្រាក់អឺរ៉ូ។ នៅក្នុងខែវិច្ឆិកា អតិផរណាមានចំនួន ១០% នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូទាំងមូល ខណៈប្រទេសខ្លះបង្ហាញតួលេខខ្លាំងជាង ២០% ឬឈានដល់ ២៥%”។
ក្នុងពេលជាមួយគ្នានោះ លោកខាងលិចនៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមយកធនធានសម្រាប់ខ្លួនឯង។ លោកខាងលិចបានទាញភួយយកទៅដណ្តប់ខ្លួនឯងដោយឥតអៀនខ្មាស ខុសពីរុស្ស៊ី ដែលកំពុងជួយរដ្ឋក្រីក្របំផុតនៅអាហ្រ្វិក អាស៊ី និងតំបន់ផ្សេងទៀតតាមរយៈ ការផ្តល់អាហារ និងទំនិញផ្សេងទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រឿងម្យ៉ាង ធ្វើឲ្យពិភពលោក ភ័យខ្លាចថា បេឡារុស នឹងចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនឆាប់ៗនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


