Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល គ្រោងអភិវឌ្ឍមុខរបរ​គ្រួសារក្រីក្រ​ដើម្បីបង្កើនប្រាក់ចំណូល​សម្រួលជីវភាព

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងជួយអភិវឌ្ឍមុខរបរដល់គ្រួសារក្រីក្រ ដើម្បីបង្កើនប្រាក់ចំណូលធ្វើឱ្យជីវភាពរស់នៅកាន់​តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចសន្ទនាប្រចាំឆ្នាំ ស្តីពីកិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងសិទ្ធិឌីជីថលនៅកម្ពុជា ក្រោមប្រធានបទ រួមគ្នា ដើម្បីអនាគតកាន់តែប្រសើរនៅព្រឹកថ្ងៃទី២០ធ្នូ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ថា នាពេលអនាគតរាជ​រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីកញ្ចប់គ្រួសារ និងកំពុង​សិក្សារៀបចំគម្រោងបញ្ចប់ភាពក្រីក្រសំដៅទៅដល់កម្មវិធីផ្ទេរសាច់ប្រាក់ពីជំនួយសង្គ្រោះទៅជាកម្មវិធីផ្ទេរប្រាក់សម្រាប់ជួយអភិវឌ្ឍគ្រួសារវិញ។

លោករដ្ឋមន្ត្រីប្រតិភូបានបន្តថា តាមរយៈកម្មវិធីនេះនឹងជួយអភិវឌ្ឍមុខរបរបង្កើនប្រាក់ចំណូលដើម្បីធ្វើឱ្យជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋកាន់​តែប្រសើរឡើងសំដៅធ្វើយ៉ាងណាឱ្យគ្រួសារក្រីក្រអាចមានលទ្ធភាពរកប្រាក់ចំណូល​ចិញ្ចឹមគ្រួសារដោយមិនពឹងផ្អែកទាំងស្រុងលើរបបថវិកាដែលរាជរដ្ឋាភិបាល បានផ្ដល់ជួនតាមរយៈកម្មវិធីផ្ទេរ​សាច់ប្រាក់ជំនួយសង្គម។

លោករដ្ឋមន្ត្រីប្រតិភូបានបន្តទៀតថា គិតត្រឹមថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២នេះ មានគ្រួសារក្រីក្រនិងងាយរងគ្រោះ​ដោយសារ​ជំងឺកូវីដ១៩ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជាង៧០ម៉ឺនគ្រួសារ ស្មើនឹងជាង៣លាននាក់ ដោយចំណាយថវិកា ៣៥៩៨៦៨៨០៧១០០០រៀល ប្រហែលជិត៩០០លានដុល្លារ។ ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំចំនួន ២៨៨៥៤៥នាក់ ចំណាយថវិកា ៨៧០៣៦៩៦០០០០រៀល ប្រហែល ២១លានដុល្លារ ឧបត្ថម្ភដល់គ្រួសារ​រងគ្រោះដោយហានិភ័យអតិផរណាចំនួន ២៦០៥៤គ្រួសារ ចំណាយថវិកា ៣៦៤៦៣៩០១៨០០រៀល ប្រហែលជាង៩លានដុល្លារ និងឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៩៩១៦៩គ្រួសារ ចំណាយថវិកា​១៥៥ ៩៩៦ ៩៦០ ០០រៀលប្រហែលជិត៤លានដុល្លារ។

លោកបន្ថែមទៀតថា កិច្ចសន្ទនាប្រចាំឆ្នាំនាពេលនេះធ្វើឡើងដើម្បីឱ្យមានទំនាក់ទំនងទៅវិញទៅមក រវាងអង្គការ​សង្គមស៊ីវិល និងអ្នកបង្កើតគោលនយោបាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា នាំមកនូវសំឡេងរួម ក្នុងការដោះ​ស្រាយបញ្ហាប្រឈម នៃ ការអភិវឌ្ឍ និងដើម្បី ឆ្នុះបញ្ចាំងអំពីតួនាទីរបស់អ្នកពាក់ព័ន្ធ ដែលរួមចំណែក​ដល់ការស្តារ​សេដ្ឋកិច្ច និង សង្គមឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

គួរបញ្ជាក់ថា យុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ  ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តពី​កាល​ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររ៉ាំរ៉ៃ និងអសន្តិសុខស្បៀង ជួយជនក្រីក្រ​ក្នុងការសម្របខ្លួនទៅនឹងវិបត្តិ និងការបង្កើតមូលធនមនុស្សសម្រាប់ពេលអនាគត ក្នុងការជួយកាត់បន្ថយភាពក្រីក្រ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៩ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១០ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម