Connect with us

ព័ត៌មានជាតិ

៤ ឆ្នាំនេះ រដ្ឋ ចំណាយជាង ១ ពាន់លានដុល្លារ ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងប្រយុទ្ធជំងឺកូវីដ-១៩

បានផុស

នៅ

នៅ​រយៈពេល ៤ ឆ្នាំ​នេះ រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ចុះ​ថ្ងៃ​ទី ២៤ កក្កដា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០២០ មក​ដល់​ថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ រដ្ឋាភិបាល បាន​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ចំនួន ១៣ ជុំ ស្មើនឹង ៣៧ លើក ចំណាយ​ថវិកា​ប្រមាណ ១១១៩,៤០ លាន​ដុល្លារ ដោយ​មាន​ប្រជាពលរដ្ឋ​ចំនួន ៧០៤៦៥៤ គ្រួសារ ដែល​មាន​សមាជិក​ចំនួន ២៧៨៣១៩៩ នាក់។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង បាន​ប្រកាស​ឲ្យ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ប្រមាណ​ជាង ៧០ ម៉ឺន​នាក់ ទៅ​បើក​ប្រាក់​ឧបត្ថម្ភ​ជុំ​ទី ១៤ លើក​ទី ១ ដែល​ចាប់ពី​ថ្ងៃ​ទី ២៤ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ។

ក្រសួង​សង្គមកិច្ច បាន​ណែនាំ​ថា ពេល​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅ​តាម​បញ្ជរ​វីង តម្រូវ​ឲ្យ​អ្នក​ទទួល​ផល​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចគ្នា​នឹង​ការ​បើក​ប្រាក់​ឧបត្ថម្ភ​លើក​មុនៗ ផង​ដែរ ពិសេស​បណ្ណ​សមធម៌ ដែល​នៅ​មាន​សុពលភាព និង​ត្រូវ​ចងចាំ​លេខ​កូដ​សម្ងាត់។ ករណី​ភ្លេច​លេខ​សម្ងាត់ សូម​ទំនាក់ទំនង​អ្នក​ទទួល​បន្ទុក​កម្មវិធី​តាម ឃុំ សង្កាត់ ឬ មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា រាជធានី ខេត្ត។

ករណី​ប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​ក្នុង​ការ​អនុវត្ត​កម្មវិធី ឬ ដក​សាច់ប្រាក់​មិន​បាន​នៅ​តាម​បញ្ជរ​វីង​ណាមួយ​នោះ សូម សាធារណជន និង​អ្នក​ទទួល​ផល​ទាំងអស់ ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នក​កាន់​កម្មវិធី​តាម ឃុំ សង្កាត់ ឬ នៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ឬ មន្ទីរ​ផែនការ រាជធានី ខេត្ត​នីមួយៗ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម