ព័ត៌មានជាតិ
គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង ៤២ គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ
នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងក្រុមការងារ បានចុះជួបសួរសុខទុក្ខគ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង រងគ្រោះដោយជំនន់ទឹកភ្លៀង និងផ្តល់អំណោយជូនពួកគាត់ចំនួន ៤២ គ្រួសារ ស្ថិតក្នុងសង្កាត់អូរឫស្សី និងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

លោក វ៉ា ថន បានថ្លែងថា គ្រឿងឧបភោគ បរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលគ្រប់ពេលវេលា សម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនមានពិការភាព កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើម។ ទោះបីជាអំណោយទាំងនេះ មានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិតក្នុងរដូវបុណ្យភ្ជុំប្រពៃណីខ្មែរនេះ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព ត្រូវរក្សាអនាម័យដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីឲ្យសុខភាពល្អ និងបានមើលឃើញនូវការអភិវឌ្ឍប្រទេសជាតិគ្រប់ទីកន្លែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋចាស់ជរា និងគ្រួសារក្រីក្រ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ និងបានជួយដល់ពួកគាត់ក្នុងគ្រាលំបាកគ្រប់ពេលវេលា៕
អត្ថបទ ៖ ប្រុញ វិធិន








-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


