ព័ត៌មានជាតិ
រដ្ឋចំណាយលុយជាង១០០លានដុល្លារហើយក្នុងកម្មវិធីជាតិជំនួយសង្គម
រដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ដល់គ្រួសារមានបណ្ណសមធម៌ និងជនងាយរងគ្រោះតាមរយៈកម្មវធីជាតិជំនួយសង្គមបានជាង ១០០លានដុល្លារហើយ ១ឆ្នាំបន្ទាប់ពីបង្កើតកម្មវិធីនេះឡើង។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជា សុមេធី បានឱ្យដឹងក្នុងវេទិការផ្សព្វផ្សាយស្ដីពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជាដែលធ្វើឡើងនៅអាគាររដ្ឋបាលថ្មីរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ថាបច្ចុប្បន្នមានគ្រួសារដែលមានបណ្ឌសមធម៌ដែលទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧១៥ ៣៤៧គ្រួសារ ក្រៅពីនោះក៏មានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមដល់សមាជិកគ្រួសារដែលមានភាពងាយរងគ្រោះដូចជា ស្រ្ដីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ៦០ឆ្នាំឡើង អាហារូបករណ៍សិស្សក្រីក្រ និងអ្នកផ្ទុកមេរោគអេដស៍ផងដែរដែលគិតជាទឹកប្រាក់ដែលបានបើកផ្ដល់ត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ មានចំនួន ៤៣២ប៊ីលាន ៩០៩លាន ៤៤២ពាន់រៀល ដែលស្មើនឹងប្រមាណ ១០៨,២២លានដុល្លារអាមេរិក។

លោកឱ្យដឹងថា៖ «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលជាកម្មវិធីមានលក្ខណៈឆ្លើយតបគ្រប់ជ្រុងជ្រោយស្របទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកងាយរងគ្រោះចាប់តាំងពីពេលចាប់កំណើតក្នុងផ្ទៃរហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គម ដែលមានភាពធន់ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ»។
កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារបានចាប់ដំណើរការកាលពីខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹងស្ថានភាពគ្រួសារ និងកសាងសង្គមឱ្យមានភាពធន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចលើកកម្ពស់ការចូលរួមដោយគ្មានការរើសអើង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


