ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យមានសិស្សប្រឡងជាប់និទ្ទេសA ចំនួន៦នាក់ភាគច្រើនជាសិស្សស្រី
ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលនៃការប្រឡងសញ្ញាបមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មណ្ឌលប្រឡងទាំង៣មណ្ឌល ក្នុងខេត្តឧត្តរមានជ័យ មានបេក្ខជនចុះឈ្មោះសរុប ១៦៤៧នាក់ ស្រី៨៧២នាក់ បេក្ខជនមកប្រឡង ១៦០៤នាក់ស្មើនឹង ៩៧,៣៩% ស្រី ៨៥១នាក់ ស្មើ៩៧,៥៩% បេក្ខជនបានប្រឡងជាប់១២២១នាក់ ស្មើ៧៦,១២% ក្នុងនោះស្រី៦៨៣នាក់ ស្មើ៨០,២៦%។

លទ្ធផលតាមផ្នែក បេក្ខជនចំណេះទូទៅ មានចំនួន១៣៧៧នាក់ ស្រី៧៣៨នាក់ ជាប់ចំនួន១០៨២នាក់ស្មើ៧៨,៥៨% ស្រី៦០១នាក់ ភាគរយ៨១,៤៤% ស្វៃរិន ៖ ១៧៦នាក់ ស្រី ៨៧នាក់ ជាប់ចំនួន១១៨ស្មើ៦៧,០៥% ស្រី៧១នាក់ ស្មើ៨១,៦១%។
ចំណែកបំពេញវិជ្ជាវិញមានចំនួន ៤១នាក់ ស្រី២០នាក់ ជាប់ចំនួន២០នាក់ស្មើ៤៨,៧៨% ស្រី១១នាក់ ស្មើ៥៥% ហើយស្វៃរិនបំពេញវិជ្ជាមានចំនួន១០នាក់ ស្រី ១នាក់ ជាប់ចំនួន១នាក់ ស្មើ១០% ស្រី០នាក់ លទ្ធផលរួមតាមនិទ្ទេស ៖ និទ្ទេស A សរុប ៦នាក់ ស្រី៥នាក់។
ចំពោះសិស្សដែលទទួលបាននិទ្ទេស A ស្រុកអន្លង់វែង មាន៥នាក់នោះ មានទី១.ឈ្មោះ គ្រី កក្កដា ភេទស្រី វិ.អន្លង់វែង បន្ទប់២ តុ២៦ ទី២.ឈ្មោះ ជួង រូស្សា ភេទ ស្រី វិ.អន្លង់វែង បន្ទប់៣ តុ៦៨ខេត្ត (ជាសិស្សពូកែគណិតវិទ្យាលេខ១ថ្នាក់ខេត្ត) ទី៣ឈ្មោះ ប៉ែត និមល ភេទ ស្រី វិ.អន្លង់វែង បន្ទប់៧ តុ១៥៨ ទី៤.ឈ្មោះ រតនៈ សុខនាង ភេទ ស្រី វិ.អន្លង់វែង បន្ទប់៩ តុ២១៧
និងទី៥.ឈ្មោះ ស៊ន សុម៉ាវត្តី ភេទ ស្រី វិ.អន្លង់វែង បន្ទប់១២ តុ២៩១ (ជាសិស្សពូកែគណិតវិទ្យាលេខ២ថ្នាក់ខេត្ត)។ ហើយស្រុកត្រពាំងប្រាសាទមានម្នាក់គឺឈ្មោះ ចាយ វីរៈ ភេទប្រុស វិ.ហស ត្រពាំងប្រាសាទ បន្ទប់២ តុ៤៤។
រីឯនិទ្ទេស B មានចំនួន សរុប ៤៩នាក់ ស្រី២៩នាក់ និទ្ទេស C មានចំនួន សរុប ២១៥នាក់ ស្រី១០៣នាក់ និទ្ទេស D មានចំនួន សរុប ៤៦៣នាក់ ស្រី២៦០នាក់ និងនិទ្ទេស E មានចំនួន សរុប ៤៨៨នាក់ ស្រី២៨៦នាក់។

ថ្នាក់ដឹកនាំខេត្ដឧត្ដរមានជ័យ សូមកោតសរសើរ ដល់សិស្សានុសិស្សទាំងអស់ដែលបានខិតខំរៀនសូត្ររហូតដល់ទទួលបាននិទ្ទេសល្អៗ និងសូមថ្លែង អំណរគុណដល់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា មាតា បិតា បានគ្រប់គ្រង បង្វឹកបានល្អ និងសូមជូនពរក្មួយទាំងអស់គ្រប់និទ្ទេស បានជោគជ័យក្នុងជីវិតគ្រប់គ្នា និងសូមប្អូនមិនបានជាប់ សូមបន្តព្យាយាមឡើងវិញ និងមានសង្ឃឹមជានិច្ច និងជោគជ័យក្នុងជីវិតសិក្សាទាំងអស់គ្នា៕
ដោយ ៖ ចាន់ ធី



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ