Connect with us

ព័ត៌មានអន្ដរជាតិ

សាក្សីរៀបរាប់ប្រាប់សារព័ត៌មាន ថៃ ពីហេតុការណ៍អគ្គិភ័យឆេះកាស៊ីណូនៅ ប៉ោយប៉ែត

បានផុស

នៅ

សាក្សីនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មាន Thai PBS ថា ដំបូងឡើយគេឃើញមានភ្លើងឆេះនៅជាទី២ និងទី៣ នៃអគារកាស៊ីណូ Grand Diamond City នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សីអះអាងទៀតថា គេក៏ឃើញមានមនុស្សមួយចំនួនលោតចុះពីលើអគារជាន់ទី៥ ខណៈមនុស្សប្រហែល ៥០ នាក់ត្រូវបានគេមើលឃើញនៅដំបូងអគារកាស៊ីណូ ។

សេចក្តីរាយការណ៍ចុងក្រោយពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា ក្រោយមកភ្លើងបានឆាបឆេះកាន់តែខ្លាំងឡើង ហើយបានរាលដាលដល់អគារនៅក្បែរនោះ ។ រថយន្តពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះមកពីស្រុកផ្សេងៗនៃខេត្តស្រះកែវ ប្រទេសថៃ ក៏ត្រូវបានបញ្ជូនមកជួយគ្រប់គ្រងគ្រោះអគ្គិភ័យនេះផងដែរ ។

គិតត្រឹមម៉ោង ២ និង ៣០នាទីរសៀលនេះ ករណីឆេះអគារកាស៊ីណូ Grand Diamond City នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន ១៩ នាក់ និង ៥៣ នាក់រងរបួសធ្ងន់ ។

គួរបញ្ជាក់ថា ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន ៩ គ្រឿង ហើយអគ្គិភ័យនេះ បានលេបត្របាក់កាស៊ីណូ Grand Diamond City ឆេះ ១០០ ភាគរយតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ អគ្គិភ័យឆាបឆេះ ១២ ម៉ោង បំផ្លាញកាស៊ីណូហ្គ្រែន​ទាំងស្រុង​មនុស្សស្លាប់ និងរបួសរាប់សិបនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម