សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះ ១២ ម៉ោង បំផ្លាញកាស៊ីណូហ្គ្រែនទាំងស្រុងមនុស្សស្លាប់ និងរបួសរាប់សិបនាក់
ប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គិតត្រឹមម៉ោង ១១ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២នេះ មនុស្សចំនួន ១០ ត្រូវបានរកឃើញស្លាប់បាត់បង់ជីវិត និងមនុស្សជាង ៤០ នាក់ រងរបួសធ្ងន់ស្រាល។ តាមការប៉ាន់ប្រមាណ ករណីឆេះនេះ បង្កការខូចខាតគិតទឹកប្រាក់រាបលានដុល្លារ។

លោកអធិការក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ១២ យប់ ថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២២ នោះ មានភ្លើងឆេះចេញពីក្នុងកាស៊ីណូហ្គ្រែន ដាយមិន ស៊ីធី (Grand Diamond City) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត កន្លះ ម៉ោងក្រោយមក មានសមត្ថកិច្ច និងមន្ត្រីមូលដ្ឋាន ប្រជាពលរដ្ឋបានសិទ្ធិសមភាគីថៃ ពួតដៃគ្នាបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយបាញ់ទឹកយ៉ាងស្រស់ស្រាក់ស្រាំ ដោយសារតែក្នុងកាស៊ីណូសំបូរទៅដោយរបស់ដែលភ្លើងឆេះរហ័សទើបអ្នកបាញ់ទឹកមិនអាចពន្លត់ភ្លើងបាន។
លោកអធិការក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងបន្តទៀតថា ការជួយពន្លត់ភ្លើងរបស់សមត្ថកិច្ច រហូតមកដល់ម៉ោង៩ព្រឹក ថ្ងៃទី ២៩នេះ មានអ្នកស្លាប់ប្រុសស្រី ក្នុងហេតុការនេះ ចំនួន១០នាក់ហើយ ដែលបានយកសពចេញ និងអ្នករបួសធ្ងន់ ប្រុសស្រីប្រមាណជា៣០នាក់ ត្រូវបានជួយសង្រ្គោះ ក្នុងនោះ ភាគច្រើនអ្នកស្លាប់និងរបួសជាជនជាតិថៃ។

ក្រៅពីការស្លាប់ និងរបួសបណ្តាលឲ្យខូចខាតអាគារទាំងស្រុង ដែលមានកំពស់១៧ជាន់ គួរបញ្ជាក់ផងដែរថា កាសុីណូដែលឆេះនេះ មានបុគ្គលិកប្រុសស្រីដល់ទៅប្រមាណជា៤០០នាក់ឯណោះ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ ត្រីបោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមេបញ្ជាការយោធាខេត្ត និងមានការចូលរួមពីខាងភាគីថៃ នៃក្រុមជួយសង្រ្គោះ និងសមត្ថកិច្ចថៃ បានបញ្ជូនរថយន្តបាញ់ទឹក និងរថយន្តសង្រ្គោះ រថយន្តដឹកសពមកជួយផងដែរ។
ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន៩គ្រឿង អគ្គីភ័យនេះ បានលេបត្របាក់កាស៊ីណូ Grand Diamond City ឆេះ១០០% តែម្ដង គេពុំដឹងថាឆេះនេះមកពីមូលហេតុអ្វីនោះទេ សមត្ថកិច្ចកំពុងសើបអង្កេតនិងតាមដានបន្ត៕


អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន