KPT+
មករៀនសរសេរផែនការយុទ្ធសាស្ត្រអាជីវកម្ម STRATEGIC PLAN
និយាយអំពីភារកិច្ចសរសេរផែនការយុទ្ធសាស្ត្រអាជីវកម្មហាក់ដូចជាកិច្ចការធំដ៏គួរឲ្យខ្លាចមួយ ប៉ុន្តែការសរសេរបានល្អងាយធ្វើឡើងបាន ប្រសិនយើងចេះគិតចំណុចសំខាន់ៗនីមួយៗឲ្យច្បាស់។
ការសរសេរផែនការយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការសម្រេចចិត្តអភិវឌ្ឍគ្រោងដ៏ល្អមួយ។
នេះគឺជាគន្លឹះទូទៅមួយចំនួន៖

អ្នកនិពន្ធផែនការ គួរតែធ្វើការជាមួយមនុស្សមួយចំនួនតូចនៅពេលសរសេរផែនការនេះ។ ការទទួលបានការឯកភាពពីគណៈកម្មាធិការសម្រាប់ការប្រើពាក្យគឺជាការពិបាក ដូច្នេះវាជាការប្រសើរដែលមានមនុស្សតិចតួចដែលត្រូវបានចាត់ចូលក្រុម។
យើងអាចស្វែងរកជំនួយពីខាងក្រៅដែរ (អ្នកជំនាញ) ប៉ុន្តែការងារសរសេរគួរតែស្ថិតនៅជាសម្ងាត់ក្នុងក្រុមហ៊ុនល្អជាង។ អ្នកពិគ្រោះយោបល់អាចផ្តល់យោបល់អំពីខ្លឹមសារ អំពីភាពច្បាស់លាស់និងបច្ចេកទេសប៉ុន្តែគេក៏អាចនឹងដឹងផ្ទៃក្នុងយើង ពិសេសគោលដៅធំវែងឆ្ងាយរបស់យើង ព្រោះថា ផែនការយុទ្ធសាស្ត្រគឺជាផែនការមេនិងធំ ព្រមទាំងមានរយៈពេលវែងផង។
ត្រូវមានព័ត៌មានពីគ្រប់ផ្នែកធំៗ
បង្ហាញសេចក្តីព្រាងដំបូងទៅកាន់ក្រុមប្រឹក្សាភិបាលឬថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីទទួលបានការយល់ព្រម ធ្វើឲ្យប្រាកដថាពួកគេមានអារម្មណ៍ចង់ចូលរួមតាំងពីដំបូងនៅក្នុងដំណើរការនេះ។
ត្រូវប្រាកដថា និយោជិកសំខាន់ៗ នឹងចូលរួមគិត ព្រោះបើផ្នែកប្រតិបត្តិមិនយល់អំពី យុទ្ធសាស្ត្រនិងផែនការមេដំណើរការសកម្មភាពពិតនិងថយលទ្ធផលចុះ។
ព្រាងផែនការដោយបញ្ចូលខ្លឹមសារដូចខាងក្រោមៈ
សេចក្តីសង្ខេប

ចំណុចនេះ គឺចង់ឲ្យអ្នកអានយល់ច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន គុណតម្លៃនៃសេវាកម្មនិងយុទ្ធសាស្ត្រសំខាន់ៗដើម្បីឈានដល់គោលដៅ។ ផែនការនេះគួរតែជាផែនការកំពូល ដែលមិនផ្ដល់ព័ត៌មានលម្អិតច្រើនពេកទេ វាសម្រាប់តែកាត់យល់ក្នុងចំណោមមេដឹកនាំធំៗ។
ទំព័រហត្ថលេខា
ជាធម្មតាទំព័រនេះរួមបញ្ចូលហត្ថលេខាយល់ព្រមពីក្រុមក្រុមប្រឹក្សាភិបាលឬថ្នាក់ដឹកនាំជាន់ខ្ពស់នានាដែលបានចូលរួមបង្កើតនិងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះផែនការយុទ្ធសាស្ត្រ។
ការពិពណ៌នារបស់ក្រុមហ៊ុន
គូសបញ្ជាក់ពីប្រវត្តិផលិតផលនិងសេវាកម្មនិងស្នាដៃរបស់ក្រុមហ៊ុនច្បាស់លាស់។
បេសកកម្ម ចក្ខុវិស័យ
បេសកកម្មគួរតែពិពណ៌នាអំពីអ្វីដែលក្រុមហ៊ុនកំពុងធ្វើ។ ចក្ខុវិស័យក៏បង្ហាញពីអ្វីដែលក្រុមហ៊ុនកំពុងធ្វើ។ ឧទាហរណ៍ការងារជាក្រុម មានភាពស្មោះត្រង់និងការផ្តោតអារម្មណ៍លើការផ្លាស់ប្តូររបៀបរស់នៅរបស់អតិថិជនឱ្យមានគុណភាព។
ការវិភាគយុទ្ធសាស្ត្រ
ផ្នែកនេះផ្តល់ជូនអ្នកអាននូវទិដ្ឋភាពទូទៅនៃចំណុចខ្លាំង ចំណុចខ្សោយ ឱកាសនិងការគំរាមកំហែង (វិភាគSWOT) ដែលជាគំនិតល្អក្នុងការបង្ហាញសម្ភារៈជាការវិភាគផ្ទៃក្នុងនិងការវិភាគបរិយាកាសខាងក្រៅ។ ត្រូវប្រាកដថា អ្នកកំណត់ឲ្យបានច្បាស់នូវបញ្ហាដែលចង់ដោះស្រាយ។
ផែនការសកម្មភាព
ក្នុងរាល់ផែនការយុទ្ធសាស្ត្រតែងភ្ជាប់មកជាមួយនូវផែនការសកម្មភាពបង្ហាញពីទំនួលខុសត្រូវនិងពេលវេលា ថវិកាព្រមជាមួយលទ្ធផលរំពឹងទុក។
ថវិកានិងផែនការប្រតិបត្តិការ
បង្ហាញផែនការថវិការបស់ជាមួយព័ត៌មានលម្អិត អំពីធនធាននិងថវិកាដែលត្រូវការ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រនោះ។ ផែនការប្រតិបត្តិការនេហនឹងពិពណ៌នាអំពីគោលដៅព្រមជាមួយសកម្មភាពក្នុងឆ្នាំសារពើពន្ធខាងមុខនេះ។
ការត្រួតពិនិត្យនិងវាយតម្លៃ
លក្ខណៈវិនិច្ឆ័យលំអិតសម្រាប់ការត្រួតពិនិត្យនិងវាយតម្លៃ(M and E)ប៉ុន្មានខែម្តង ត្រូវប្រាកដថាអ្នកកំណត់ការទទួលខុសត្រូវនិងដំណើរការជាប្រព័ន្ធសម្រាប់វាស់វឌ្ឍនភាពនៃគម្រោង គួរបន្តឬកែប្រែ?
ការទំនាក់ទំនងដើម្បីសម្រេចផែនការ
រៀបរាប់ពីវិធីដែលគ្រប់គ្នាអាចនឹងទាក់ទងទៅរកពាក់ព័ន្ធសំខាន់ៗដូចជា អតិថិជន កម្មវិឌីព្រឹត្តិការណ៍ជាមួយពួកគេ និងការទាក់ទងអាជ្ញាធរ អ្នកជំនាញ។ល។
ជាទូទៅពេលធ្វើផែនការយុទ្ធសាស្ត្រគេនិយមចេញទៅធ្វើនៅក្រៅក្រុមហ៊ុន នៅឆ្ងាយៗស្ងប់ស្ងាត់ជាមួយបុគ្គលិកបង្គោលមួយក្រុមៗ។ ក្រុមប្រឹក្សាភិបាលនិងនិយោជិកគួរតែទទួលបានច្បាប់ចម្លងដើម្បីជួយធានាដល់ការដឹងច្បាស់ ពីអ្វីដែលបានរំពឹងទុកពីថ្នាក់លើនិងក្រុមហ៊ុនទាំងមូល។
រៀបចំការប្រជុំបុគ្គលិកឬវេទិកាដើម្បីបង្ហាញពីផែនការយុទ្ធសាស្ត្រទាក់ទងទល់មុខតែងតែមានប្រសិទ្ធភាពជាងនិងអនុញ្ញាតឱ្យមានមតិយោបល់ពិភាក្សា៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖តារាជើងចាស់ Gong Li នៅតែមានការរស់នៅបែបយុវវ័យ ក្នុងវ័យ ៥៥ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


