ព័ត៌មានជាតិ
កំពង់ផែពហុបំណង នឹងលេចរូបរាងក្នុងខេត្តក្រចេះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្តភាគឦសាន
ខេត្តក្រចេះ គ្រោងនឹងបង្កើតកំពង់ផែពហុបំណងក្រចេះ, កំពង់ផែ ទេសចរណ៍ក្រចេះ, កំពង់ផែពហុបំណងដោះដូរទំនិញ និងគម្រោងកែលម្អផ្លូវនាវាចរណ៍ទន្លេមេគង្គកំពង់ចាម-ក្រចេះ ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួន ៤ នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះ។

ពាក់ព័ន្ធនឹងគម្រោងបង្កើតកំពង់ផែពហុបំណងក្នុងខេត្តក្រចេះ លោក អ៊ូ សុបុណ្ណការ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះបានឱ្យដឹងថា អាជ្ញាធរខេត្តកំពុងសិក្សាទីតាំងភូមិសាស្ត្រចំនួន ៣។ ទីតាំងទី១ នៅមុខសណ្ឋាគារ សន្តិភាព ក្នុងក្រុងក្រចេះ, ទីតាំងទី២- នៅស្រុកចិត្របុរី និងទីតាំងទី៣- នៅស្រុកឆ្លូង ហើយការសិក្សានេះ គឺពឹងផ្អែកទៅលើលទ្ធភាពថាទីតាំងណាអាចធ្វើទៅបាន។
លោក សៀន គិន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានបញ្ជាក់ថា តាមរយៈគម្រោងអភិវឌ្ឍកំពង់ផែពហុបំណង កំពង់ផែទេសចរក្រចេះ បន្ថែមជាមួយការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័គមនាគមន៍ ទីតាំងកសិ-ឧស្សាហកម្ម នឹងជួយបង្កើនសក្តានុពលនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដល់ខេត្តក្រចេះ និងខេត្តភូមិភាគឦសានបន្ថែមទៀត៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


