ជីវិតកម្សាន្ដ
ដេននី ក្វាន់ ប្រកាសបើកផ្លូវឲ្យ «ល្អហួស» ចូលប្រឡងវិស័យបវរកញ្ញាឆ្នាំ២០២៣នេះ
ភ្នំពេញ៖ ដូចការគ្រោងទុកទីបំផុតតារាស្រីអ្នកនាង ដេននី ក្វាន់ បានប្រកាសបើកផ្លូវឲ្យកុមារី ល្អហួស ចូលប្រឡងក្នុងវិស័យបវរកញ្ញាឆ្នាំ២០២៣នេះហើយ។ ដោយ ដេននី ក្វាន់ ក៏បានអំពាវនាវសុំការគាំ ទ្រពីមហាជនទៀតផង។

ប្រាកដណាស់ ដោយមានឈាមជ័រជាអ្នកសិល្បៈក្មេងស្រីរាងតូចច្រឡឹង ល្អហួស កំពុងតែសាងភាពលេចធ្លោតាមរយ:ការ Cover បទចម្រៀងជំនាន់ដើម និងសម្ដែង ហើយបច្ចុប្បន្នក៏កំពុងហ្វឹកហាត់ដើរម៉ូដ ដើម្បីបំពេញក្ដីស្រមៃរបស់នាងផងដែរ។ ល្អហួស ក៏ត្រូវបានមហាជា ច្រើន កោតសរសើរនូវរូបសម្រស់និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ខណៈ ដែលទម្រង់មុខមាត់របស់នាងត្រូវបានគេប្រៀបធៀបស្អាតដូចទៅនឹងនាង យ៉ា យ៉ា តួឯក ថៃ ។

ដោយមើលឃើញពី ទេព កោសល្យរូប សម្រស់កាសិក្សាបានល្អ រួមទាំង មានការគាំទ្រផង នោះទើបក្រុមគ្រួសាររបស់នាងបានបង្ហាញគោលដៅ និងធ្វើការបណ្តុះបណ្តាលឱ្យនាងតូច ល្អហួស ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសម្រស់នៅឆ្នាំ២០២៣នេះ ។ ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកតារាស្រី ដេននី ក្វាន់ បានធ្វើការបញ្ជាក់បែបនេះថា ឆ្នាំ២០២៣នេះ កូនស្រីរបស់ខ្ញុំ«ល្អហួស»ដាក់ពាក្យប្រកួត Miss P reteen International Cambodia ហើយ។ សូមពុកម៉ែបងប្អូនជួយគាំទ្រផង។
គេក៏កត់សម្គាល់ឃើញថា បើផ្អែកលើសមត្ថភាពប៉ិនប្រសប់ទាំងការសម្ដែង ច្រៀង រាំ និងដើរម៉ូដ បូកផ្សំ ជាមួយសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់ ល្អហួ ស បានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តនាងជាខ្លាំង។ ត្រង់ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រយល់ថា ល្អហួស និងទទួលបានលទ្ធផលល្អជាក់ជាមិនខានក្នុងការប្រឡងខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ