ព័ត៌មានអន្ដរជាតិ
នេប៉ាល់ សម្ពោធព្រលានយន្តហោះថ្មីទី ៣ ក្រោមប្រាក់កម្ចីសាងសង់ពី ចិន
នាយករដ្ឋមន្ត្រីនេប៉ាល់លោក Pushpa Kamal Dahal Prachanda កាលពីថ្ងៃអាទិត្យបានសម្ពោធដាក់ឲ្យប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងទេចរណ៍ Pokhara ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយប្រាក់កម្ចីពីប្រទេសចិន ។

ព្រលានយន្តហោះ PRIA ដែលជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) នេប៉ាល់-ចិន ត្រូវបានរដ្ឋាភិបាលនេប៉ាល់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ២១៥.៩៦ លានដុល្លារជាមួយប្រទេសចិនកាលពីខែមីនា ឆ្នាំ ២០១៦ ហើយជើងហោះហើរអន្តរជាតិត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅសប្តាហ៍ទី ២ នៃខែកុម្ភៈ ។
លោក Prachanda បាននិយាយថា “PRIA ជាព្រលានយន្តហោះអន្តរជាតិទី ៣ របស់ប្រទេស ហើយវានឹងចាប់ផ្តើមដំណើរការនៅទីក្រុង Pokhara ចាប់ពីពេលនេះតទៅ” ។ លោកបញ្ជាក់ទៀតថា “ជាមួយនឹងការបើកព្រលានយន្តហោះនេះ ទំនាក់ទំនងរបស់ទីក្រុង Pokhara ជាមួយតំបន់អន្តរជាតិផ្សេងទៀតនឹងត្រូវបង្កើតឡើង ហើយអាចនឹងកាន់តែស៊ីជម្រៅផងដែរ” ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់រដ្ឋាភិបាលចិន ជួយសម្រួលដល់ការបើកច្រកព្រំដែនចិន-នេប៉ាល់ និងជួយដល់ការសាងសង់សេវាផ្លូវដែក និងគម្រោងផ្សេងៗទៀតផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ស្ថានទូតចិនបាននិយាយថា ព្រលានយន្តហោះ PRIA ត្រូវបានសាងសង់ឡើងតាមស្តង់ដាររបស់ប្រទេសចិន ដែលឆ្លុះបញ្ចាំងពីគុណភាពខ្ពស់នៃវិស្វកម្មចិន ជាពិសេសព្រលានយន្តហោះនេះមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងជាជំនួយសង្គ្រោះដល់ប្រទេសនេប៉ាល់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


