ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន៤នៅអាស៊ីកំពុងរងគ្រោះខ្លាំងដោយសារទឹកជំនន់
នៅក្នុងឆ្នាំ២០២៥ នេះ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបោកបក់ពាសពេញប្រទេសជាច្រើននៅប៉ែកអាស៊ីជាពិសេសប្រទេសថៃ វៀតណាម ឥណ្ឌា និងនេប៉ាល់ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ មនុស្សរាប់សិបនាក់ស្លាប់ និងរាប់សែននាក់ត្រូវភៀសខ្លួន។

ដោយសារតែភ្លៀងមូសុងខ្លាំងជាច្រើនសប្តាហ៍ និងសំណល់ខ្យល់ព្យុះបានបង្កជាទឹកជំនន់ បំណាក់ដី និងបំផ្លាញផ្ទះសម្បែងនៅប្រទេសប៉ែកអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងជាច្រើន ជាពិសេសប្រទេស ថៃ វៀតណាម ឥណ្ឌានិងនេប៉ាល់។
ប្រទេសថៃកំពុងប្រយុទ្ធនឹងរដូវទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយខេត្តចំនួន ១៩ បានរងផលប៉ះពាល់ និងរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២២ នាក់ក្នុងឆ្នាំ២០២៥។ មនុស្សជាង ៣៦៩.០០០ នាក់ត្រូវបានរងផលប៉ះពាល់ ហើយអាជ្ញាធរថៃបានដាក់ពង្រាយក្រុមជួយសង្គ្រោះ និងចែកចាយជំនួយហិរញ្ញវត្ថុដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់។
នៅប្រទេសវៀតណាម ភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះទីហ្វុង Matmo បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និងបានបំផ្លាញផ្ទះជិត ៥ពាន់ខ្នង នៅក្នុងខេត្តភាគខាងជើងដូចជាខេត្ត Cao Bang និង Thanh Hoa ។ អាជ្ញាធរវៀតណាមបានបញ្ចេញជំនួយសង្គ្រោះបន្ទាន់ចំនួន១៤០ពាន់លានដុង (៥.៣ លានដុល្លារអាមេរិក) ខណៈដែលទន្លេហូរហៀ និងបំណាក់ដីនៅតែបន្តគំរាមកំហែងដល់សហគមន៍ជនបទ។

ទន្ទឹមនឹងនេះ នៅក្នុងប្រទេសឥណ្ឌា និងនេប៉ាល់ ភ្លៀងមូសុងមិនឈប់ឈរបានឆក់យកជីវិតមនុស្សជាង៧០ នាក់ ភាគច្រើននៅក្នុងស្រុក Darjeeling និង Jalpaiguri របស់ប្រទេសឥណ្ឌា និងភាគខាងកើតប្រទេសនេប៉ាល់។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងបំណាក់ដីបានកាត់ផ្តាច់ផ្លូវសំខាន់ៗ និងភូមិដែលលិចទឹក។ រដ្ឋាភិបាលក្នុងតំបន់កំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ និងទីជម្រក ខណៈទឹកទន្លេបន្តកើនឡើងនៅឡើយ។
អ្នកឧតុនិយមបានព្រមានថា ការប្រែប្រួលអាកាសធាតុ និងលំនាំខ្យល់មូសុងកាន់តែខ្លាំងកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃទឹកជំនន់នៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ឥឡូវនេះរដ្ឋាភិបាលប្រទេសទាំងនេះកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការកែលម្អប្រព័ន្ធការពារទឹកជំនន់ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដើម្បីការពារសហគមន៍ដែលងាយរងគ្រោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


