សេដ្ឋកិច្ច
កម្ពុជា-តួកគី ពិនិត្យលទ្ធភាពបង្កើនទំហំពាណិជ្ជកម្មឱ្យឈានដល់ ១ពាន់លានដុល្លារ
កម្ពុជា-តួកគី កំពុងពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីសម្រេចបាននូវគោលដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មឱ្យឈានដល់១,០០០លានដុល្លារអាមេរិក។

ស្មារតីនៃការបង្កើនកិច្ចព្រមព្រៀងនេះ ធ្វើឡើងកាលពីថ្ងៃទី ១០ ខែ មករា នៅពេលដែលលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធានសម្រាប់ភាគីកម្ពុជា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបច្ចេកទេសទ្វេភាគី ជាមួយនឹង លោកស្រី ម៉េតាប អាថាខាន អូសខាន (Mehtap ATAKAN ÖZKAN) អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មតួកគី និងជាសហប្រធានសម្រាប់ភាគីតួកគី ដើម្បីពិនិត្យនិងពិភាក្សាបន្ថែមលើសេចក្តីព្រាងកំណត់ហេតុរួម ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គនៃ កិច្ចប្រជុំលើកទី៣នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលគ្របដណ្ដប់លើវិស័យ និងអនុវិស័យអាទិភាព រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត ក្នុងគោលបំណងដើម្បីជំរុញនិងទាញអត្ថប្រយោជន៍អតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី។

សូមបញ្ជាក់ថា សម្រាប់ ១១ខែឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតួកគី សម្រេចបានប្រមាណ ១៣៦.១៥ លានដុល្លាអាមេរិក ជាមួយនឹងកំណើនប្រមាណ ៦៣.៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន សំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង ឆ័ត្រ និងសម្ភារៈធ្វើដំណើរ។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន គ្រឿងម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


