ជីវិតកម្សាន្ដ
អ្នកនិពន្ធរឿង “The Glory” កើបលុយវាល់លាន ក្រោយភាពយន្តចាក់បញ្ចាំង
កាលពីថ្ងៃទី១២ ខែមករា យោងតាមប្រភពមួយបានបង្ហោះនៅលើអនឡាញ រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយបង្ហាញពីប្រាក់កម្រៃរបស់អ្នកនិពន្ធរឿងដ៏ល្បីល្បាញ Kim Eun Suk ដែលបាននិពន្ធរឿងភាគល្បីៗជាច្រើនដូចជា ‘Lovers in Paris’, ‘Secret Garden’, ‘Goblin’, ‘The Glory’ និងភាពយន្តច្រើនទៀត។

ដោយឡែក បច្ចុប្បន្ននេះ អ្នកនិពន្ធរកបាន ១០០លានវ៉ុន នៅពេលដែលគាត់សរសេរមួយរឿងចប់។ សម្រាប់រឿងភាគ ‘The Glory’ ចែកចេញជា ២ ផ្នែក៨ភាគក្នុងមួយវគ្គសរុប ១៦ ភាគខណៈអ្នកនិពន្ធ Kim Eun Sook នឹងរកចំណូលបានដល់ទៅ ១,៦០០លានវ៉ុន ក្នុង ១ ស៊េរីឯណោះ។

សូមបញ្ជាក់ដែរថា ភាពយន្ត The Glory បង្ហាញពីសិស្សវិទ្យាល័យម្នាក់ឈ្មោះ Moon Dong-Eun សុបិនចង់ធ្វើការជាស្ថាបត្យករមួយរូប។ នាងបានក្លាយជាជនរងគ្រោះនៃអំពើហិង្សានៅវិទ្យាល័យដែលប្រព្រឹត្តដោយសិស្សរួមថ្នាក់។ ក្រោយមក Moon Dong-Eun បានឈប់រៀននៅវិទ្យាល័យដោយសារការសម្លុតធ្វើបាប។ បន្ទាប់មក នាងបានរៀបចំផែនការសងសឹកលើអ្នកធ្វើទារុណកម្ម។ ក្រោយពេញវ័យ នាងរង់ចាំអ្នកដែលធ្លាប់ធ្វើបាបនាងរៀបការហើយបង្កើតកូន រហូតកូនអ្នកដែលធ្វើបាប Moon Dong-Eun ក្លាយជាសិស្សរបស់នាង ខណៈនាងបានក្លាយជាគ្រូបង្រៀនតាមផ្ទះ។ផែនការសងសឹកដ៏ឃោរឃៅរបស់ Moon Dong-Eun ចាប់ផ្ដើមពេលនោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតកម្ម SM ចាប់ផ្ដើមជ្រើសរើសអ្នកហាត់ការថ្មី អាយុចន្លោះពី ១១ ដល់ ១៩ ឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


