ជីវិតកម្សាន្ដ
ផលិតកម្ម SM ចាប់ផ្ដើមជ្រើសរើសអ្នកហាត់ការថ្មី អាយុចន្លោះពី ១១ ដល់ ១៩ ឆ្នាំ
ខាងផលិតកម្ម SM Entertainment កំពុងស្វែងរកសិល្បករជំនាន់ក្រោយ ដោយប្រកាសជ្រើសរើសអ្នកហាត់ការថ្មីតាមរយៈកម្មវិធី SM Global Audition សម្រាប់អ្នកដែលកើតនៅចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១២ តែប៉ុណ្ណោះ។

ទីភ្នាក់ងារផលិតកម្ម SM Entertainment ទើបតែបានប្រកាសថាកម្មវិធី ‘SM Global Audition’ ឆ្នាំនេះនឹងប្រព្រឹត្តឡើង ហើយបេក្ខភាពម្នាក់ដែលកើតនៅចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១២ អាចដាក់ពាក្យសម្រាប់ប្រភេទដូចជាការច្រៀង រាំ រ៉េប និងការសម្តែង។ កម្មវិធី Audition នេះនឹងចាប់ផ្តើមនៅប្រទេសកូរ៉េនៅថ្ងៃទី ២៨ ខាងមុខនេះ ហើយនៅប្រទេសជប៉ុនក្នុងខែមីនា។ បន្ទាប់ពីកូរ៉េនិងជប៉ុន SM គ្រោងនឹងធ្វើដំណើរទៅក្នុងប្រទេសផ្សេងទៀតដូចជា ប្រទេស ថៃ សហរដ្ឋអាមេរិក កាណាដា ជាដើម។

ជាមួយគ្នានេះ ដូចឆ្នាំមុនៗដែរ បេក្ខជនគួរតែចុះឈ្មោះតាមរយៈគេហទំព័ររបស់ SM Entertainment ជាមុនសិន មុននឹងធ្វើ Audition នៅនឹងកន្លែង ហើយបេក្ខជនដែលប្រឡងជាប់នឹងទទួលបានឱកាសទទួលបានការបណ្តុះបណ្តាល ឬចុះកុងត្រាជាមួយផលិតកម្ម SM Entertainment ផងដែល។
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទស្សនិកជនភ្ញាក់ផ្អើល ក្រោយឃើញរូបភាពសិស្សវិទ្យាល័យរបស់ Song Hye Kyo
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


