កីឡា
មន្ត្រីសហព័ន្ធបាល់ទាត់បារាំង អំពាវនាវឲ្យប្រធានរបស់ខ្លួនលាលែងពីតំណែង
ប្រធានគណៈកម្មាធិការសីលធម៌របស់សហព័ន្ធបាល់ទាត់បារាំង (FFF) បានអំពាវនាវឱ្យប្រធានស្ថាប័នគ្រប់គ្រង លោក Noel Le Graet លាលែងពីតួនាទី។
លោក Patrick Anton បានធ្វើការអត្ថាធិប្បាយកាលពីពេលថ្មីៗថា មួយថ្ងៃបន្ទាប់ពី Le Graet បានសុំទោស លោក Zinedine Zidane ដែលជាកីឡាករដ៏អស្ចារ្យរបស់ប្រទេសបារាំង ចំពោះការលើកឡើងអំពីអតីតគ្រូបង្វឹកក្រុម Real Madrid ដែលបានបញ្ចេញកំហឹងលើកីឡាករ អ្នកនយោបាយ និងក្លិបអេស្ប៉ាញ។
Zidane គឺជាបេក្ខភាពម្នាក់ក្នុងការចូលកាន់តំណែងជាគ្រូបង្វឹករបស់បារាំង ប្រសិនបើ Didier Deschamps ចាកចេញពីការងារ ប៉ុន្តែចុងក្រោយនេះលោក Deschamps បានបន្តកិច្ចសន្យា បន្ទាប់ពីលោកបានដឹកនាំក្រុមជម្រើសជាតិដល់វគ្គផ្តាច់ព្រ័ត្រ World Cup ដែលពួកគេបានចាញ់អាហ្សង់ទីន កាលពីខែមុន។
នៅពេលសួរថាតើ Zidane ដែលធ្លាប់ឈ្នះជើងឯក World Cup ជាមួយបារាំង ក្នុងឆ្នាំ១៩៩៨ និងជានិមិត្តរូបជាតិ ពេលនេះនឹងគ្រប់គ្រងក្រុមជម្រើសជាតិប្រេស៊ីលជំនួសវិញទេនោះ លោក Le Graet បានប្រាប់ RMC ថា “ខ្ញុំមិនខ្វល់ទេ គាត់អាចទៅកន្លែងណាដែលគាត់ចង់បាន”។
លោក Anton បានប្រាប់កាសែតបារាំង L’Equipe ថា “Le Graet បានបញ្ចេញមតិដែលបង្ហាញថាគាត់បានបាត់បង់ភាពម្ចាស់ការមួយចំនួនរបស់គាត់។ គាត់គឺជាបុរសដែលហត់នឿយ ដែលត្រូវការសម្រាក។”
“យើងត្រូវការអ្នកគ្របគ្រងដ៏រឹងមាំ និងស្ងប់ស្ងាត់ ដែលជាអកុសលមិនមានទៀតទេ។ ពេញមួយរដូវកាល យើងត្រូវអនុវត្តច្បាប់ក្រមសីលធម៌ដល់អ្នកដឹកនាំ ជាពិសេសប្រធានលីគ ហើយបញ្ជូនករណីទៅគណៈកម្មាធិការវិន័យ ព្រោះពួកគេបានឆ្លងផុតបន្ទាត់។”
“បើតាមប្រធានសហព័ន្ធបារម្ភ ខណៈយើងច្បាស់ជាមិនចង់បញ្ជូនរឿងនេះទៅគណៈកម្មាធិការវិន័យទេ យើងអាចសុំគាត់ចុះចេញពីតំណែងដើម្បីផលប្រយោជន៍បាល់ទាត់។”
L’Equipe បានរាយការណ៍ថាកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ FFF នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ។ FFF មិនអាចធ្វើអត្ថាធិប្បាយបានភ្លាមៗទេ។
មុននេះ ខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏បានសម្តែងការមិនពេញចិត្តចំពោះការលើកឡើងរបស់លោក Le Graet ដោយបាននិយាយនៅលើ Twitter ថា “Zidane គឺជាជនជាតិបារាំង យើងមិនគោរពវីរៈបុរសបែបនេះទេ” ។
រដ្ឋមន្ត្រីកីឡារបស់ប្រទេសបារាំង Amelie Oudea-Castera គឺជាអ្នកនយោបាយម្នាក់ក្នុងចំណោមអ្នកនយោបាយជាច្រើនដែលបានប្រតិកម្មទៅនឹងការលើកឡើងរបស់ Le Graet ដោយនិយាយថា ប្រធានសហព័ន្ធកីឡាដ៏ធំបំផុតរបស់ប្រទេសនេះបានឆ្លងហួសបន្ទាត់ខណ្ឌ៕
ប្រភព ៖ reuters.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប