Connect with us

សន្តិសុខសង្គម

​ផ្ទះប្រជាពលរដ្ឋ​ចំនួន ៦ ខ្នងបាក់ធ្លាក់ចូលព្រែកនៅក្រុងតាខ្មៅ

បានផុស

នៅ

​ផ្ទះប្រជាពលរដ្ឋចំនួន ៦ ខ្នងស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ​បាក់​ធ្លាក់ចូល​ក្នុងព្រែក និងជាង ២០ ខ្នងទៀតរងផលប៉ះពាល់​ដោយសារ​ជំនន់ទឹកភ្លៀង​ហូរ​ធ្លាក់​មកពីខេត្ត​កំពង់​ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣នេះថា ផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកហូរបុកខ្លាំងនៅព្រែកថីគឺផ្ទះប្រជាពលរដ្ឋចំនួន ៦ ខ្នងផ្ទះបាក់ចូលព្រែក និង ២៤ ខ្នងទៀត រងការប៉ះ​ពាល់ធ្ងន់ធ្ងរ​ព្រមទាំងប៉ះពាល់ដល់ដំណាំបន្លែរបស់ប្រជាពលរដ្ឋប្រមាណជិត ៣០ ហិកតា។

ពាក់ព័ន្ធបញ្ហានេះ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលនៅរសៀលថ្ងៃទី ១៦ ខែមករា បានចុះចែក​អំណោយ​​ដល់គ្រួសាររងគ្រោះដោយការបាក់ស្រុតដីតាមសណ្ដព្រែក ដោយជំនន់ទឹកភ្លៀងចំនួន២៧គ្រួសារ ស្ថិតក្នុងភូមិព្រែកសំរោង និងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតា​ខ្មៅ ខេត្តកណ្តាល។​

លោកអភិបាលរងខេត្តបានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារដល់ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ១២ ខែមករា ធ្វើឱ្យអាងស្តុកទឹកមួយចំនួន មានមានទឹក​កើនឡើង ទើបអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង ៥ ដើម្បីរំដោះ​ទឹកបញ្ជៀសពីការហូរ​ច្រោះធ្វើឱ្យបាក់ទំនប់ ជាយថាហេតុ ទើបធ្វើឱ្យភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលរងការប៉ះ​ពាល់ធ្ងន់ធ្ងរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម