ព័ត៌មានជាតិ
ដាក់ពាក្យបណ្តឹងបាន បើក្រុមហ៊ុនអ៉ីនធឺណិត មិនដោះស្រាយបញ្ហារអាក់រអួលលើសេវាកម្ម
លោក ជា ច័ន្ទតារ៉ា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា ពន្យល់ថា បើសិនក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៉ីនធឺណិត មិនព្រមដោះស្រាយបញ្ហាសេវាកម្មខ្លួន ពោល គឺមិនទទួលខុសត្រូវ ចំពោះបញ្ហារអាក់រអួលរបស់សេវាកម្មខ្លួន (ផ្ទុយពីកិច្ចសន្យា) អ្នកប្រើប្រាស់ អាចមកដាក់ពាក្យបណ្តឹង នៅការិយាល័យនិយ័តករទូរគមនាគមន៍បាន។
លោកលើកឡើងបែបនេះ នៅក្នុងកម្មវិធី ច្បាប់និងសណ្តាប់ធ្នាប់ ដែលរៀបចំឡើងដោយ កម្ពុជាថ្មី គាំទ្រដោយនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមអ្នកជំនាញ និយ័តករទូរគមនាគមន៍ មានសិទ្ធិលូកដៃដោះស្រាយបញ្ហារវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ បើទោះបី ជាភាគីទាំងពីរមានកិច្ចសន្យាក៏ដោយ ព្រោះក្នុងដំណើរការនៃការដោះស្រាយបណ្តឹង និយ័តករទូរគមនាគមន៍ មិនធ្វើការ ដោយពិនិត្យមើលតែលើពាក្យសន្យានោះទេ គឺដោយយោងតាមបទដ្ឋានគតិយុត្តផងដែរ ដើម្បីមើលថាតើ កិច្ចសន្យារបស់ ក្រុមហ៊ុននោះ មានរំលោភបំពានលើអ្នកប្រើប្រាស់ដែរឬទេ។ លោកបន្ថែមថា “បើសិនជារកឃើញថា ភាគីក្រុមហ៊ុនមានធ្វើកិច្ចសន្យារំលោភ បំពានលើសិទ្ធិអ្នកប្រើប្រាស់មែននោះ ក្រុមហ៊ុន គឺត្រូវតែផ្តល់សំណង”។
ជាជំហានដំបូង លោកស្នើឱ្យអ្នកប្រើប្រាស់សេវាកម្មក្រុមហ៊ុនណាក៏ដោយ នៅពេលមានបញ្ហា ត្រូវទាក់ទងទៅសេវាកម្ម បម្រើអតិថិជន របស់ក្រុមហ៊ុននោះជាមុនសិន ដើម្បីសួរនាំពីមូលហេតុ ថាហេតុអ្វីបានជាគាត់បំពេញសេវាជូនយើង មិនបាន?

លោកបន្តថា បើសិនទាក់ទងទៅហើយ ក្រុមហ៊ុនមិនមានដំណោះស្រាយជូនទេ អ្នកប្រើប្រាស់អាចបន្តយន្តការទី២ ដោយទាក់ទងទៅនិយ័តករទូរគមនាគមន៍ (ការិយាល័យការពារអ្នកប្រើប្រាស់) ដើម្បីដោះស្រាយជូន ដោយនិយ័តករ ទូរគមនាគមន៍ នឹងកោះហៅក្រុមហ៊ុននោះ មកឆ្លើយតបពីមូលហេតុ ដែលមិនបំពេញតាមកិច្ចសន្យា តាមពាក្យបណ្តឹង អ្នកប្រើប្រាស់។
តាមការគូសបញ្ជាក់ បើដំណាក់កាលទី១ មិនបានផល នឹងមានវិធានការរដ្ឋបាលបន្ទាប់ អាចមានជាការព្រមាន ឬឈានដល់ការពិន័យអន្តរកាល ហើយបើធ្ងន់ធ្ងរជាងនេះ គឺអាចយកលក្ខខណ្ឌអាជ្ញាបណ្ណមកដោះស្រាយ ឬបញ្ឈប់អាជ្ញាបណ្ណតែម្តង៕
អត្ថបទ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ