ជីវិតកម្សាន្ដ
តារាប្រុសកូរ៉េ ១០ រូប ល្បីថាមានទ្រព្យសម្បត្តិច្រើនជាងគេ នាឆ្នាំនេះ
ថ្មីៗនេះកម្មវិធី និងភាពយន្តកូរ៉េ ទទួលបានភាពល្បីល្បាញខ្លាំងនៅក្រៅប្រទេស ជាមួយនឹងតារាសម្ដែងល្បីៗ លើឆាកអន្តរជាតិ។ ក្រៅពីកេរ្តិ៍ឈ្មោះ តារាកូរ៉េល្បីៗមួយចំនួនក៏ត្រូវបានផ្តល់ប្រាក់ខែដ៏ច្រើន សម្រាប់ការងាររបស់ពួកគេក្នុងរឿង K-dramas និងភាពយន្តផ្សេងៗ។
ខាងក្រោមនេះគឺជាកំពូលតារាប្រុសកូរ៉េទាំង ១០រូប ដែលមានជាងគេបំផុតក្នុងពិភពលោកឆ្នាំ ២០២៣ រួមជាមួយនឹងទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេ។
១ Kim Soo-Hyun

Kim Soo-hyun គឺជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុត និងជាតារាមានបំផុតនៅប្រទេសកូរ៉េខាងត្បូង ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១១៧ លានដុល្លារ។ លោកត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជី Forbes Korea Power Celebrity 40 ហើយក៏នៅក្នុងបញ្ជី Forbes 30 Under 30 Asia ផងដែរ។ ភាពយន្ត និងកម្មវិធីល្បីៗរបស់គាត់រួមមាន Dream High, Moon Embracing the Sun, The Thieves និង Secretly, Greatly សុទ្ធតែទទួលបានភាពល្បីល្បាញ។
២ So Ji-Sub

ចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូដខោខូវប៊យរហូតក្លាយជាតារាសម្តែង និងជាអ្នករ៉េបដ៏ល្បីល្បាញ។ ក្នុងអាជីពជាង២៥ ឆ្នាំ Ji-sub បានធ្វើការក្នុងភាពយន្ត កម្មវិធីទូរទស្សន៍ ស៊េរីបណ្ដាញ និងវីដេអូចម្រៀងជាច្រើន។ បន្ទាប់ពី Kim Soo-hyun លោកគឺជាតារាកូរ៉េដែលមានជាងគេទីពីរ។
៣ Lee Jong-Suk

Lee Jong-suk បានក្លាយជាតារាម៉ូដែលប្រុសក្មេងបំផុតមិនធ្លាប់មានក្នុងការចូលរួមក្នុងកម្មវិធី Seoul Fashion Week មុនពេលដែលចាប់ផ្ដើមសម្ដែង។ លោកក៏ជាសប្បុរសជនដែលបានបរិច្ចាគប្រាក់រាប់លានវ៉ុនដល់សមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge ដែលជួយជនរងគ្រោះដោយគ្រោះធម្មជាតិ។ លោកក៏ជាម្ចាស់ហាងកាហ្វេ 89Mansion ផងដែរ។
៤ Lee Min-Ho

Lee Min-ho គឺជាតារាសម្តែង តារាចម្រៀង ម៉ូដែល អ្នកដឹកនាំច្នៃប្រឌិត និងអ្នកជំនួញដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីរឿងភាគទូរទស្សន៍ Boys Over Flowers ។ មិនត្រឹមប៉ុណ្ណឹង លោកក៏ទទួលបានពានរង្វាន់ជាតារាសម្តែងល្អបំផុតនៅក្នុងរឿងភាគជាច្រើន។ លើសពីនេះលោកក៏ជាតារាកូរ៉េខាងត្បូងដែលមានអ្នកតាមដានច្រើនជាងគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាតារាកូរ៉េដំបូងគេដែលមានរូបក្រមួននៅ Madame Tussauds ។
៥ Song Joong Ki

ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ២៤ លានដុល្លារ លោកឈរនៅលំដាប់ទី៥ ក្នុងបញ្ជីនេះ។ លោកបានធ្វើការនៅក្នុងកម្មវិធី និងភាពយន្តល្បីៗជាច្រើន។ ដោយសារភាពជោគជ័យនៅក្នុងរឿងភាគទូរទស្សន៍ និងភាពយន្ត លោកត្រូវបានបង្កើតឡើងជាអន្តរជាតិជាតារាកំពូលនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ
៦ Hyun Bin

Hyun Bin មិនត្រឹមតែជាអ្នកមានបំផុតម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតារាមានប្រាក់ចំណូលខ្ពស់បំផុត និងមានឥទ្ធិពលបំផុតក្នុងប្រទេសកូរ៉េដូចគ្នា។ លោកបានលេចមុខនៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើនដែលទទួលបានជោគជ័យ និងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តសំខាន់ៗផងដែរ។ Confidential Assignment, The Swindlers, The Negotiation and Rampant គឺជាខ្សែភាពយន្តដែលមានចំណាត់ថ្នាក់កំពូលមួយចំនួនដែល Hyun Bin ធ្លាប់សម្តែង។
៧ Park Seo-joon

Park Seo-joon បានចាប់ផ្តើមអាជីពសម្តែងតាមរយៈវីដេអូចម្រៀង ប៉ុន្តែមិនយូរប៉ុន្មានក៏ទទួលបានគម្រោងដ៏អស្ចារ្យមួយចំនួននៅក្នុងរឿងភាគកូរ៉េ។ លោកគឺជាតារាកូរ៉េដែលមានជាងគេបំផុតលើពិភពលោក ហើយធ្លាប់ធ្វើការនៅក្នុងកម្មវិធី និងភាពយន្តល្បីៗមួយចំនួនដូចជា Kill Me, Heal Me, She Was Pretty, Hwarang: The Poet Warrior Youth, Fight for My Way ជាដើម។ Park គឺជាអ្នកឈ្នះពានរង្វាន់ជាច្រើន និងអបអរសាទរចំពោះការងាររបស់គាត់នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។
៨ Lee Seung-gi

Lee Seung-gi គឺជាតារាចម្រៀងដ៏ល្បីមួយរូប មុនពេលគាត់ក្លាយជាតារាដែលមានជាងគេបំផុតរបស់ប្រទេសកូរ៉េ។ តាមរយៈតួនាទីរបស់គាត់ក្នុងរឿង K-dramas Seung-gi មិនត្រឹមតែទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ីផងដែរ។ គាត់ត្រូវបានគេស្គាល់ថាជា Triple Threat” តារាកំប្លែង oqing ចំពោះភាពជោគជ័យរបស់គាត់ក្នុងនាមជាតារាចម្រៀង តារាសម្តែង និងពិធីករ។ Lee Seung-gi គឺជាតារាល្បីដំបូងគេដែលត្រូវបានបញ្ចូលក្នុងបញ្ជី Forbes Korea Power Celebrity ក្នុងឆ្នាំ ២០១០។
៩ Gong Yoo

Gong Yoo ត្រូវបានគេស្គាល់ទូទាំងពិភពលោកក្នុងតួនាទីដ៏ស្មោះស្ម័គ្ររបស់លោកនៅក្នុងខ្សែភាពយន្តខ្មោចឆៅដ៏ល្បីល្បាញ Train to Busan (២០១៦) ។ Yoo បានបង្កើតឈ្មោះរបស់លោកនៅក្នុងឧស្សាហកម្មកូរ៉េតាមរយៈរឿងកំប្លែងរ៉ូមែនទិករបស់ MBC Coffee Prince។
១០ Ji Chang-wook

ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធារបស់លោក បានទទួលរង្វាន់សម្រាប់ការសម្តែងដ៏ល្អឯក ហើយត្រូវបានតម្លើងឋានៈជាពលទាហាន មុនពេលចេញពីដំណែង។ ស្នាដៃគួរឲ្យកត់សម្គាល់របស់លោករួមមាន Empress Ki, Healer, The K2, Suspicious Partner, Melting Me Softly ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតជក់បារីរបស់ Lim Ji Yeon ក្នុងរឿង “The Glory” កំពុងក្លាយជាប្រធានបទក្ដៅគគុកលើ អ៊ីនធឺណិត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ