ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ក្នុង មហាសោកនាដកម្មរញ្ជួយដីនៅតួកគីនិងស៊ីរី អាចឈានដល់ខ្ទង់ម៉ឺន (មានវីដេអូ)
អនុប្រធានាធិបតីតួកគីបាននិយាយថា គិតត្រឹមព្រឹកថ្ងៃអង្គារទី០៧ខែកុម្ភៈ (ពេលវេលានៅកម្ពុជា) មនុស្សចំនួន ២៣៧៩នាក់បានស្លាប់ និង១៤៤៨៣នាក់ បានរងរបួសនៅក្នុងប្រទេសតួកគីបន្ទាប់ពីការរញ្ជួយដី។

លោក Fuat Otkay បន្ថែមថា មនុស្ស ៧៨៤០នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក បន្ទាប់ពីអគារចំនួន ៤៧៤៨ត្រូវបានបំផ្លាញ។

ស្របពេលជាមួយគ្នានោះដែរ មនុស្សយ៉ាងតិច១៤៤៤នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសស៊ីរី។

នេះមានន័យថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនាពេលនេះ បានកើនឡើងដល់ជាង៣៥០០នាក់ហើយ ប៉ុន្តែអាជ្ញាធរបានព្រមានថា តួលេខនឹងបន្តហក់ឡើងដល់ខ្ទង់ម៉ឺនឯណោះ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។

មុននេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង លើសពីនេះ ៨ដងឯណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បណ្តុំវីដេអូដ៏តក់ស្លុតនៃសោកនាដកម្មគ្រោះរញ្ជួយដីនៅ តួកគី និងស៊ីរី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


