ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់ អាមេរិក ថា មិនព្រឺខ្លាចប្រកួតប្រជែងជាមួយឡើយ
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិនព្រឺខ្លាចបន្តិចឡើយចំពោះការប្រកួតប្រជែងជាមួយអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Joe Biden លើកឡើងពីបញ្ហាមួយនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងប៉េកាំងជំទាស់នឹងការប្រកួតប្រជែងដើម្បីកំណត់ទំនាក់ទំនង ចិន-អាមេរិក ដែលរួមមានសិទ្ធិអភិវឌ្ឍន៍ស្របច្បាប់របស់ចិន និងធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល ។
អ្នកនាំពាក្យរូបនេះប្រាប់ទៀតថា ចិននឹងដោះស្រាយទំនាក់ទំនង ចិន-អាមេរិក ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជាការការពារអធិបតេយ្យភាព សុវត្ថិភាព និងផលប្រយោជន៍របស់ខ្លួន ។

នេះជាការឆ្លើយតបរបស់ លោកស្រី Mao សំដៅលើសុន្ទរកថាកាលពីថ្ងៃអង្គាររបស់លោក Biden ដែលលោកនិយាយថា អាមេរិក គឺស្វែងរកការប្រកួតប្រជែង មិនមែនជម្លោះជាមួយប្រទេសចិនឡើយ ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សភាតំណាងរាស្រ្ត លោក Biden លើកឡើងថា អាមេរិកនឹងមិនខ្មាស់អៀនពីការប្រកួតប្រជែងនោះទេ ហើយបញ្ហានេះគួរតែបង្រួបបង្រួមជាតិ ។ ប៉ុន្តែទាក់ទងនឹង ការបាញ់ទម្លាក់បាឡុងចិន លោក Biden បញ្ជាក់ថា ប្រសិនបើចិនគំរាមកំហែងអធិបតេយ្យភាពរបស់អាមេរិក នោះអាមេរិក នឹងធ្វើសកម្មភាពដើម្បីការពារប្រទេស ហើយក៏បានធ្វើរួចហើយដែរ ។

ទោះយ៉ាងណា លោកស្រី Mao Ning បានហៅការបាញ់ទម្លាក់បាឡុងដោយអាមេរិកថា ជារឿងមិនអាចទទួលយកបាន និងមិនទទួលខុសត្រូវ ហើយចាប់តាំងពីពេលនោះមក ចិនបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ធ្វើឲ្យខូចខាតវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Zelensky សុំ អាល្លឺម៉ង់ ជួយ អ៊ុយក្រែន បន្ថែម ខណៈ បារាំង មិនអនុញ្ញាតឲ្យ រុស្ស៊ី ឈ្នះសង្គ្រាមឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


