ព័ត៌មានជាតិ
ចិនផ្តល់ជំនួយជាង ៤ លានដុល្លារ សម្រាប់លុបបំបាត់គ្រាប់មីននៅកម្ពុជា
រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងប្រមាណ ៤លាន៤សែនដុល្លារអាមេរិក សម្រាប់ចូលរួមលុបបំបាត់គ្រាប់មីននៅប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន និងគណ:ប្រតិភូទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រៀមព្រៀងចំនួន ១២ ក្នុងនោះក៏មានកិច្ចព្រមព្រៀងប្រគល់-ទទួលហិរញ្ញប្បទានឥតសំណង (ជំនួយថវិកាឥតសំណង) សម្រាប់គម្រោង “ជំនួយចិនសំរាប់លុបបំបាត់គ្រាប់មីននៅកម្ពុជា” មានថវិកាសរុបចំនួន ៤.៤០០.០០០ដុល្លារ អាមេរិក (៤លាន៤សែនដុល្លារ) ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ក្នុងឆ្នាំ២០២៣ នេះ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់បានរំលឹកថា ចាប់ពីឆ្នាំ២០១៨ មក រដ្ឋាភិបាលចិនបានផ្តល់ជំនួយចំនួន ២ លើកមករួចហើយដែលមានថវិកាចំនួន ១០ លានដុល្លារ ដែលលើកទី១ ២០១៨-២០១៩ ថវិកាចំនួន ២,៥លានដុល្លារ និងលើកទី២ ពីឆ្នាំ២០២០-២០២២ មានចំនួន៧,៥លានដុល្លារ។
បើតាមលោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បច្ចុប្បន្ននេះកម្ពុជានៅសល់ផ្ទៃដីមានគ្រាប់មីនចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


