ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសថៃ ដែលសង្គ្រោះបានពីរូងភ្នំថាំហ្លួង ពេលនេះស្លាប់នៅ អង់គ្លេស
Duangpetch Promthep ជាម្នាក់ក្នុងចំណោមក្មេងប្រុសទាំង១២នាក់ ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថៃក្នុងឆ្នាំ២០១៨ ពេលនេះបានស្លាប់នៅចក្រភពអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ក្មេងប្រុសរូបនេះ រងរបួសក្បាល ។
Duangpetch បានចុះឈ្មោះចូលរៀននៅសាលាបាល់ទាត់ Brooke House College ក្នុងទីក្រុង Leicester កាលពីចុងឆ្នាំមុន នៅពេលគាត់មានអាយុ១៧ឆ្នាំ។

Promthep គឺជាប្រធានក្រុមបាល់ទាត់របស់ក្មេងប្រុសថៃ ដែលបានជាប់ជាមួយគ្រូបង្វឹករបស់ពួកគេអស់រយៈពេលពីរសប្តាហ៍ ក្នុងខេត្ត Chiang Rai។
ម្ដាយរបស់ក្មេងប្រុស បានជូនដំណឹងនេះដល់វត្ត Doi Wao នៅស្រុកកំណើតរបស់គាត់ ហើយ មិត្តរួមក្រុមដែលត្រូវបានជួយសង្គ្រោះក្នុងរូងភ្នំ ក៏បានចែករំលែកព័ត៌មាននេះនៅលើគណនីបណ្តាញសង្គមរបស់ពួកគេផងដែរ។

អង្គការមិនរកប្រាក់ចំណេញរបស់ថៃ Zico Foundation ដែលបានជួយ Promthep ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេស ក៏បានសម្តែងការរំលែកទុក្ខលើ Facebook ដែរ។
គួរបញ្ជាក់ថា Promthep គឺជាម្នាក់ក្នុងចំណោមសមាជិកនៃក្រុមបាល់ទាត់ជ្រូកព្រៃ ដែលបានចូលទៅក្នុងរូងភ្នំថាំហ្លួង កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨ ហើយក្រោយមកបានជាប់ក្នុងនោះដោយសារទឹកឡើងខ្លាំង។

ពេលនោះ គាត់មានអាយុ១៣ឆ្នាំ ខណៈមិត្តរួមក្រុមរបស់គាត់ មានអាយុចន្លោះពី១១ទៅ១៦ឆ្នាំ។ ក្រោយមក ពួកគេត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់អ្នកមុជទឹកថៃ និងបរទេសជិត១០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ថៃ ប្រកាស! ពលករ ចំណាក ស្រុក រួមទាំងខ្មែរផងដែរ បើលួចការងារប្រជាជនរបស់ខ្លួន នឹងត្រូវពិន័យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


