ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាស! ពលករចំណាកស្រុក រួមទាំងខ្មែរផងដែរ បើលួចការងារប្រជាជនរបស់ខ្លួន នឹងត្រូវពិន័យ (មានវីដេអូ)
ប្រទេសថៃ នឹងពិន័យតាមច្បាប់លើពលករចំណាកស្រុក ប្រសិនបើរកឃើញថា ពួកគេលួចការងាររបស់ប្រជាជនថៃ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យនាយកដ្ឋានការងារ អនុវត្តច្បាប់ជាបន្ទាន់ ខណៈមានពលករចំណាកស្រុកកាន់តែច្រើនឡើងៗ កំពុងធ្វើការងារដែលថៃកំណត់ទុកឲ្យពលរដ្ឋរបស់ខ្លួន។
ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរបាន ធ្វើការវាយឆ្មក់កន្លែងធ្វើការចំនួន ១៤១០៤កន្លែង នៅទូទាំងប្រទេសចន្លោះខែតុលាឆ្នាំមុន ដល់ថ្ងៃចន្ទទី១៣ខែកុម្ភៈឆ្នាំ២០២៣ ដែលជាលទ្ធផលរកឃើញថា ពលករចំណាកស្រុកចំនួន៦០០នាក់ បានបំពានច្បាប់ទាក់ទងនឹងការងារបម្រុង។
នាយកដ្ឋានការងារបានពិនិត្យពលករចំណាកស្រុកចំនួន ១៩៦៤០២នាក់ ដែលក្នុងនោះមានមីយ៉ាន់ម៉ា២៦៤នាក់, កម្ពុជា១២១នាក់, ឡាវ១២១នាក់, វៀតណាម៩៧នាក់, ឥណ្ឌា៣៩នាក់, និង២៨នាក់មកពីប្រទេសផ្សេងៗ ហើយរកឃើញថា ក្នុងចំណោមពួកគេ មាន៦០០នាក់ បានធ្វើការងារ ដែលបម្រុងទុកសម្រាប់ប្រជាជនថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
រដ្ឋមន្ត្រីក្រសួងការងារ លោក Suchart Chomklin បានព្រមានថា ពលករចំណាកស្រុកដែលត្រូវបានគេរកឃើញថា ធ្វើការដោយគ្មានប័ណ្ណការងារត្រឹមត្រូវ ឬកំពុងធ្វើការងារមានកម្រិត អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់៥០០០០បាត។
លើសពីនេះ និយោជកដែលត្រូវគេរកឃើញថា បានជួលកម្មករចំណាកស្រុកបែបនេះ ក៏នឹងត្រូវពិន័យជាប្រាក់ដល់ទៅ ១០០ ០០០បាតផងដែរ សម្រាប់ការបំពានច្បាប់ឆ្នាំ២០១៧។
លោកបញ្ជាក់ថា “ប្រសិនបើពលករចំណាកស្រុកប្រព្រឹត្តល្មើសដដែលៗ និយោជករបស់ពួកគេនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ពិន័យជាប្រាក់រហូតដល់២០០ ០០០បាតឬទាំងពីរ។ ពួកគេក៏នឹងមិនអនុញ្ញាតឲ្យជួលពលករចំណាកស្រុករយៈពេល៣ឆ្នាំផងដែរ”។
យោងតាមអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ បានបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ក្រសួង ពលករចំណាកស្រុកត្រូវបានហាមឃាត់យ៉ាងច្បាស់លាស់ពីការងារ ដែលត្រូវបានគេបម្រុងទុកកំណត់សម្រាប់តែពលរដ្ឋថៃប៉ុណ្ណោះ។ ការងារទាំងនោះរួមមាន អ្នកបើកបរដឹកជញ្ជូនសាធារណៈ ជាងចម្លាក់ និងជាងកាត់សក់ជាដើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី