ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង បញ្ជាក់ពីលោក Putin ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០២៤ ឬអត់
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន Izvestia ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនទាន់បាននិយាយនៅឡើយទេ តើលោកនឹងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២៤ ឬក៏យ៉ាងណានោះ ។

នៅពេលអ្នកសារព័ត៌មានសួរថាតើលោក Putin បានសម្រេចចិត្តឈរឈ្មោះបោះឆ្នោតបន្តទៀតឬអត់, លោក Peskov បាននិយាយថា “វាលឿនពេកហើយក្នុងការពិភាក្សាអំពីលទ្ធភាពបែបនេះ ។ រហូតមកដល់ពេលនេះ យើងមិនទាន់ផ្ដោតលើយុទ្ធនាការបោះឆ្នោតនោះទេ ព្រោះលោក Putin មានការងារជាច្រើនដែលត្រូវធ្វើ” ។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបន្តទៀតថា យើងមិនទាន់បានឮការប្រកាសណាមួយពីលោក Putin ថាតើលោកនឹងឈរ ឬមិនឈរឈ្មោះជាប្រធានាធិបតីនៅឡើយទេ ដូច្នេះពេលនេះ យើងត្រូវតែអត់ធ្មត់សិន ។

លោក Peskov បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែកញ្ញា ដោយសារតែនៅពេលនេះរុស្ស៊ីកំពុងជាប់ដៃធ្វើប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។
គួរបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីដែលលោក Putin ប្រកាសបើកការលុកលុយលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអូសបន្លាយពេល ១ ឆ្នាំហើយ ខណៈរហូតមកដល់ពេលនេះ ក៏មិនទាន់មានសញ្ញាថមថយនៅឡើយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


