សន្តិសុខសង្គម
ព័ត៌មានបឋម ៖ មានករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូយ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិតសមត្ថកិច្ចកំពុងអន្តរគមន៍
ស្វាយរៀង ៖ នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ មានករណ៍អគ្គិភ័យឆាបឆេះអគារកាស៊ីណូ ឈ្មោះ ប៉ារីសបូព៌ា យ៉ាងសន្ធោសន្ធៅ នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
ក្រោយទទួលបានដំណឹងនៃអគ្គិភ័យភ្លាម លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះពិនិត្យដល់ទីតាំងផ្ទាល់ នឹងបានដឹកនាំបញ្ជាទៅកងកម្លាំងពាក់ព័ន្ធទាំងអស់ដើម្បីអន្តរាគមន៍ពន្លត់ហេតុការណ៍ដែលបានកើតឡើងនេះ។

បើប្រភពពីសមត្ថកិច្ច បានឲ្យដឹងជាបឋមថា មានករណីអគ្គិភ័យ បានឆាបឆេះអគារកាស៊ីណូប៉ារីសបូព៌ា យ៉ាងសន្ធោសន្ធៅ ហើយករណីអគ្គិភ័យនេះ ឆាបឆេះនៅជាន់ទី៥ នៃអគារកាស៊ីណូ។ យ៉ាងណាកងកម្លាំង នគរបាលអន្តរាគមន៍ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃ អធិការដ្ឋាននគរបាលក្រុងបាវិត និងអាជ្ញាធរ ក្រុងបាវិត រួមទាំងកងកម្លាំងចម្រុះបាន និងកំពុងអន្តរាគមន៍ជួយ សង្គ្រោះនៅទីកន្លែងកើតហេតុផ្ទាល់ផងដែរ៕
ដោយ ៖ ភក្ដី







-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


