ព័ត៌មានជាតិ
កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានបញ្ចប់ទៅដោយជោគជ័យទទួលផ្លែផ្កាល្អ
កម្មវិធីអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យ ដែលធ្វើឱ្យថ្នាក់ដឹកនាំរាជធានីភ្នំពេញ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលពេញចិត្តយ៉ាងខ្លាំង។

លោក ឃួង ស្រេង បានប្រគល់ប័ណ្ណសរសើរជូនមន្ត្រី និងកងកម្លាំងជាង២០០នាក់ ដែលពួកគាត់បានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញតួនាទី-ភារកិច្ច ដែលថ្នាក់ដឹកនាំបាន ប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន ស្នាដៃការងារ និងសមិទ្ធផលដ៏ត្រចេះត្រចង់សម្រាប់រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២” ដែលរដ្ឋបាលរាជធានីភ្នំពេញយើង ក្នុងនាមជាម្ចាស់ផ្ទះ បានខិតខំរួមគ្នារៀបចំ, ដំណើរការ និងបិទបញ្ចប់ទៅដោយរលូនជោគជ័យ និងមានអត្ថន័យធំធេងជាប្រវត្តិសាស្ត្រ កាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

លោកពិតជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានលេខាធិការដ្ឋាន, អភិបាលរងរាជធានីភ្នំពេញ, ស្នងការ, មេបញ្ជាការ, គណៈនាយករដ្ឋបាល, អភិបាលខណ្ឌទាំង១៤, ទីចាត់ការ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, មន្ត្រីរាជការ, កងកម្លាំង, សហការី និងសមាជិក-សមាជិកាទាំងអស់ នៃក្រុមការងារ ដែលមាន ការប្តេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត យកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញតួនាទី-ភារកិច្ច ដែលថ្នាក់ដឹកនាំបាន ប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន ស្នាដៃការងារ និងសមិទ្ធផលដ៏ត្រចេះត្រចង់ សម្រាប់រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ស្នាដៃការងារ និងសមិទ្ធផលទាំងឡាយ ដែលយើងទាំងអស់គ្នា សម្រេចបាននាពេលកន្លងមក គឺមិនត្រឹមតែជាមហាកិត្តិយសដ៏ធំធេង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំប៉ុណ្ណោះទ ប៉ុន្តែថែមទាំងជាមោទនភាពថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ ដែលបានរំលេចឱ្យឃើញកាន់តែច្បាស់ពីសារៈសំខាន់នៃតួនាទី-ភារកិច្ច របស់ រាជធានី-រដ្ឋធានីអាស៊ាន ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុង អាស៊ានទាំងអស់ ថាជាឆ្អឹងខ្នងដ៏ចាំបាច់បំផុត នៃការអភិវឌ្ឍសហគមន៍ អាស៊ាន ប្រកបដោយភាពប្រាកដនិយមខ្ពស់ ថែមទៀតផង។

លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះអ្វីដែលយើងខិតខំ សម្រេចបាន ជាពិសេសការប្រគល់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ហើយលោកជឿជាក់ថា ទោះបីយើងមានកិច្ចការ ស្មុគស្មាញ ឬ ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងនៅតែអាច សម្រេចបានជោគជ័យ ដោយសារកម្លាំងសាមគ្គី ជារៀងដរាប។
គួរបញ្ជាក់ថា៖ អ្នកដែលទទួលបានប័ណ្ណសរសើរនេះ មានចំនួន២៣៧នាក់ ក្នុងនោះរួមមាន៖ លោកអភិបាលរងរាជធានីភ្នំពេញ, លោកស្នងការ, លោកមេបញ្ជាការ, គណៈនាយករដ្ឋបាល, អភិបាលខណ្ឌទាំង១៤, ទីចាត់ការ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


