Connect with us

ព័ត៌មានអន្ដរជាតិ

តើ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលធ្លាក់នៅសមុទ្រខ្មៅ មានតម្លៃប៉ុន្មាន?

បានផុស

នៅ

យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់កងទ័ពអាកាសអាមេរិក ដែលបានធ្លាក់កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា លើសមុទ្រខ្មៅ បន្ទាប់ពីការស្ទាក់ចាប់ដោយយន្តហោះរុស្ស៊ីចំនួន ២ គ្រឿងនោះ មានតម្លៃ ៣២ លានដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

MQ-9 Reaper គឺជាប្រភេទយន្តហោះគ្មានមនុស្សបើក ដែលបញ្ជាពីចម្ងាយដោយមនុស្ស ២ នាក់ ។ យន្តហោះនេះអាចហោះបាននៅរយៈចម្ងាយ ១,៨៥០ គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ៤៨២ គីឡូម៉ែត្រក្នុងមួយម៉ោង ។

វាមានបណ្តោយ ១០.៩៧ ម៉ែត្រ ជាមួយប្រវែងស្លាប ២០.១១ ម៉ែត្រ ។ អ្វីដែលកាន់តែពិសេសនោះគឺ MQ-9 Reaper អាចបំពាក់បានជាមួយនូវមីស៊ីល AGM-114 Hellfire, គ្រាប់បែកនាំផ្លូវ GBU-12 Paveway II, GBU-38, GBU-49 Enhanced Paveway II, និង GBU-54 ។

ទីបញ្ជាការ EUCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មុនពេលកើតហេតុ ទីភ្នាក់ងារចារកម្ម ឃ្លាំមើល និងឈ្លបយកការណ៍ ក៏កំពុងនៅក្នុងដែនអាកាសអន្តរជាតិផងដែរ ជាពិសេសនៅពេលយន្តហោះ ហោះជិតគ្នា ។

យន្តហោះចម្បាំង Su-27 បានវាយប្រហារស្លាបចក្ររបស់យន្តហោះគ្មានមនុស្សបើក MQ-9 ដូច្នេះហើយ ប្រតិបត្តិករបានសម្រេចចិត្តបញ្ជាយន្តហោះឲ្យធ្លាក់ចូលទៅក្នុងសមុទ្រ ។

យោធាអាមេរិក ត្អូញត្អែរថា “ជាច្រើនដងមុនការប៉ះទង្គិចគ្នា យន្តហោះ Su-27 បានចាក់សាំង ហើយហោះពីមុខ MQ-9 ក្នុងលក្ខណៈដែលមិនប្រុងប្រយ័ត្ន ខណៈយោធាអាមេរិក ថែមទាំងចោទប្រកាន់ រុស្ស៊ីទៀតថា “ខ្វះសមត្ថភាព” ផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មេទ័ពអាមេរិក ព្រមានថា ការប៉ះទង្គិចដោយចៃដន្យជាមួយយន្តហោះរុស្ស៊ី ឬចិន អាចនាំឲ្យមានជម្លោះទ្រង់ទ្រាយធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម