ព័ត៌មានអន្ដរជាតិ
មេទ័ពអាមេរិក ព្រមានថា ការប៉ះទង្គិចដោយចៃដន្យជាមួយយន្តហោះរុស្ស៊ី ឬចិន អាចនាំឲ្យមានជម្លោះទ្រង់ទ្រាយធំ
ភីឡុតចិន ឬរុស្សី ដែលមានចិត្តឆេវឆាវ បើកយន្តហោះចូលទៅកៀកយន្តហោះអាមេរិក បណ្តាលឲ្យបុកគ្នាដោយចៃដន្យ គឺជារឿងដែលអាចឈានទៅដល់ការផ្ទុះជម្លោះ។ នេះបើយោងតាមមេទ័ពអាមេរិក។

ឧត្តមសេនីយ៍ David Berger មេបញ្ជាការកងម៉ារីនអាមេរិក បាននិយាយថា “នេះប្រហែលជាការព្រួយបារម្ភដ៏ធំបំផុតរបស់ខ្ញុំ ទាំងនៅទីនោះ និងនៅតំបន់ប៉ាស៊ីហ្វិក។ អ្នកបើកយន្តហោះរុស្ស៊ី ឬចិន ឬ កាពីទែននាវាដែលឆេវឆាវ នឹងបណ្តាលឲ្យមានការប៉ះទង្គិចគ្នា”។

ការព្រមាននេះកើតឡើងនៅថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីយន្តហោះរុស្ស៊ី Su-27 បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper លើសមុទ្រខ្មៅ។
មន្ត្រីអាមេរិកបានចោទប្រកាន់យន្តហោះរុស្ស៊ីពីរគ្រឿងថា បានធ្វើការស្ទាក់ចាប់ដែលមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំនៅសហរដ្ឋអាមេរិកដើម្បីតវ៉ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី និងអាមេរិក ចោទដាក់គ្នា ជុំវិញហេតុការណ៍ធ្លាក់យន្តហោះ នៅសមុទ្រខ្មៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


