Connect with us

ព័ត៌មានជាតិ

ទិវា​ជំនាញហូ​កា ឆ្នាំ២០២៣ ចូលរួម​លើក​កម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​កម្ពុជា

បានផុស

នៅ

គណៈ​កម្មការ​គ្រប់គ្រង​គម្រោងហូកាក្រសួង​ទេសចរណ៍​គ្រោង​រៀប​ចំ «ទិវា​ជំនាញហូកា ឆ្នាំ២០២៣» (HoKa Skills Day 2023)» ក្រោម​ប្រធានបទ «ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ ជា​អាយុជីវិត​របស់​អ្នក» ដើម្បី​លើក​កម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​កម្ពុជា ដែល​នឹង​ឡើង​នៅថ្ងៃទី៣០ ខែ​មីនា ឆ្នាំ២០២៣​ខាង​មុខ​នេះ នៅ​សណ្ឋាគារ សុខា រ៉េស៊ីដង់ ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​កិច្ច​សហប្រតិបត្តិការ​​ជា​មួយ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​នៃ​អង្គការ Swiss contact គណៈ​កម្មការ​គ្រប់គ្រង​គម្រោង ហូកា ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ការ​បណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច​សម្រាប់​អ្នក​ជំនាញ​កម្រិត​ទាប គ្រូ​បង្គោល​ អ្នក​វាយ​តម្លៃ​បង្គោល អ្នក​គ្រប់​គ្រង និង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នៅ​ទូទាំង ១០​ខេត្ត​គោលដៅ​ទូទាំង​ប្រទេស​។ ព្រម​ទាំង​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​ល្អ​ៗ​ ដែល​ទទួល​បាន​តាម​រយៈ​កាល​បណ្ដុះបណ្ដាល​ និង​ពង្រឹង​សមត្ថភាព​ ដោយ​ប្រើប្រាស់​យន្ត​ការ និង​ឯកសារ​បណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច​កម្ពុជា មាន​ការ​ទទួល​ស្គាល់​ច្បាស់​លាស់។

នៅ​ក្នុង​​កម្ម​វិធី ​«ទិវា​ជំនាញហូកា ឆ្នាំ២០២៣» អ្នក​ជំនាញ​​នឹង​លើក​យក​ប្រធាន​បទ​ចំនួន​ ៣​ មក​ពិភាក្សា​មាន​ដូច​​ជា៖

១.​ការ​ទទួល​ស្គាល់​គុណវុឌ្ឍិ និង​វិថី​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​អ្នក​ជំនាញ​កម្រិត​ទាប
២.នវានុវត្តន៍​ថ្មី​ៗ ដើម្បី​ភាព​ធ​ន់​នៃ​កម្លាំង​ពលកម្ម ក្នុង​វិស័យ ទេសចរណ៍ ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩
៣.​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​របស់​យុវជន​កម្ពុជា ដែល​សម្របសម្រួល និង​ចែក​រំលែក​ដោយ​វាគ្មិន​ ជាតិ​ និង​អន្តរជាតិ ដែល​មាន​ចំណេះ​ដឹង និង​បទពិសោធន៍​ច្រើន​ឆ្នាំ លើក​ការ​អភិវឌ្ឍន៍​ជំនាញ​របស់​យុវជន។

គួរ​បញ្ជាក់​ផង​ថា តាម​រយៈ​ទិវា​ជំនាញហូ​កាឆ្នាំ២០២៣ ​ក៏​នឹង​បង្ហាញ​​ពី​វិជ្ជាជីវៈ​​ជំនាញ​សំខាន់​ៗ​ក្នុង​វិស័យ​ទេសចរណ៍​រួមមាន ជំនាញ​ការ​រៀប​ចំ​តុ​អាហារ​ស្តង់​ដារ (Fine Dining Table Setup), បត់​កន្សែង និង​កម្រាល (Napkin Folding), លាយ​ស្រា និង​ក្រឡុក (Cocktail), ឆុង​កាហ្វេ (Barista-Hand brew and machine), សេវាកម្ម​ស្រា​ទំពាំង​បាយជូរ (Wine Services) និង​ជំនាញ​រៀប​ចំគ្រែ (Bed Making) ជា​ដើម៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម