ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមានបញ្ចេញប្រតិកម្មទាំងបង្ខំចិត្ត បើលោកខាងលិច បញ្ជូនគ្រាប់ផ្ទុកសារធាតុវិទ្យុសកម្ម ទៅឲ្យអ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការពាររដ្ឋចក្រភពអង់គ្លេសលោកស្រី Annabel Goldie បាននិយាយកាលពីថ្ងៃអង្គារទី២១ខែមីនាថា ទីក្រុងឡុងដ៍ នឹងផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់ផ្លោងសម្រាប់រថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទ Challenger 2 រួមទាំងគ្រាប់ផ្ទុកសារធាតុវិទ្យុសកម្មអ៊ុយរ៉ានីញ៉ូមផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា “ថ្ងៃនេះ គេបានដឹងថា ចក្រភពអង់គ្លេស តាមរយៈអនុប្រធានក្រសួងការពារជាតិរបស់ខ្លួន បានប្រកាសមិនត្រឹមតែការផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រាប់ផ្លោងជាមួយនឹងសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ផងដែរ។ វាហាក់ដូចជាថា លោកខាងលិចពិតជាសម្រេចចិត្តប្រយុទ្ធជាមួយរុស្ស៊ីដល់ចុងក្រោយ មិនមែនគ្រាន់តែនិយាយឲ្យតែបានបាននោះទេ តែជាការពិត” ។
លោកពូទីនបានលើកឡើងថា “ចំពោះរឿងនេះ ខ្ញុំចង់បញ្ជាក់ថា ប្រសិនបើអ្វីៗទាំងអស់នេះកើតឡើងមែននោះ រុស្ស៊ីនឹងត្រូវបង្ខំចិត្តបញ្ចេញប្រតិកម្ម។ លោកខាងលិច បានចាប់ផ្តើមប្រើអាវុធដែលមានធាតុផ្សំនុយក្លេអ៊ែររួចទៅហើយ”។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយគណៈប្រតិភូនៃមន្ត្រីជាន់ខ្ពស់ចិន រួមទាំងលោកប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។
អ៊ុយរ៉ានីញ៉ូមចម្រាញ់ គឺជាអនុផលនៃដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលផ្សំឡើងពីសារធាតុអ៊ុយរ៉ានីញ៉ូម-២៣៨។

សារធាតុប្រភេទនេះ មានជាតិវិទ្យុសកម្មដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងមានជាតិពុលខ្ពស់ ដែលធ្វើឲ្យវាក្លាយជាអាវុធដ៏គ្រោះថ្នាក់រយៈពេលយូរ បន្ទាប់ពីបាញ់ចេញ។
ទីតាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងយូហ្គោស្លាវី ដែលកងកម្លាំងអាមេរិកបានប្រើប្រាស់សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ដើម្បីវាយប្រហារ បានជួបប្រទះការកើនឡើងនៃពិការភាពពីកំណើត និងជំងឺមហារីកទម្រង់កម្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក ជំរុញឲ្យប្រធានាធិបតីចិន ដាក់សម្ពាធលោក ពូទីន ជុំវិញ ឧក្រិដ្ឋកម្ម សង្រ្គាម នៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


