ជីវិតកម្សាន្ដ
ស៊ុតជារូបមន្តសម្រករាងយ៉ាងមានប្រសិទ្ធភាពរបស់ Janie
ជាតារាស្រីដែលស្រឡាញ់សុខភាព និងយកចិត្តទុកដាក់ខ្លាំងចំពោះរបបអាហារ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ អ្នកម៉ាក់កូនមួយ Janie តាមពិតទម្លាប់ញ៉ាំស៊ុតសឹងរៀងរាល់ព្រឹក ទើបបានជាជួយឱ្យនាងស្រកទម្ងន់យ៉ាងរហ័ស និងមានប្រសិទ្ធភាព។

ប្រិយមិត្តមួយចំនួន ធ្លាប់ដឹងមកហើយ កាលពីពេលកន្លងទៅ Janie ធ្លាប់ចែករំលែកពីវិធីសម្រកទម្ងន់របស់នាងថា មុនទទួលបានរូបរាងត្រឹមតែ ៤៥គីឡូដូចបច្ចុប្បន្ន នាងត្រូវដាក់កំហិតខ្លួនឯងយ៉ាងតឹងរ៉ឹង។ ជារៀងរាល់យប់ នាងត្រូវចូលគេងនៅម៉ោង ៨ ហើយក្រោកនៅម៉ោង ៤ទៀបភ្លឺ។ ជាពិសេស នាងមិនទម្លាប់ញ៉ាំសាច់នោះទេ ពោលគឺសាច់អាំង សាច់ឆា សុទ្ធតែមិនប៉ះពាល់ ដោយភាគច្រើនញ៉ាំតែអាហារប្រភេទគ្រាប់ធញ្ញជាតិតែប៉ុណ្ណោះ ហើយជាទូទៅម៉ោងអាហារពេលល្ងាចរបស់ Janie គឺនៅម៉ោង ៥ល្ងាច។

យ៉ាងណាមិញ ក្នុងចំណោមនោះរបបអាហាររបស់ Janie គេបានដឹងថា ជាញឹកញាប់ អាហារពេលព្រឹករបស់នាង នាងតែងញ៉ាំស៊ុតស្ងោរ និងស៊ុតចៀនមិនប្រើខ្លាញ់។ មូលហេតុនេះ ទើបបានជាវាអាចជួយឱ្យទម្ងន់របស់ Janie ស្រកចុះយ៉ាងមានប្រសិទ្ធភាព ជាពិសេសចង្កេះរបស់នាង គ្មានជាតិខ្លាញ់នោះទេ។ មិនតែប៉ុណ្ណោះ ស៊ុតជួយបំពេញប្រូតេអ៊ីនដល់រាងកាយយ៉ាងល្អផងដែរ។

ចំពោះប្រិយមិត្តដែលគីឡូធ្ងន់ ហើយមានបំណងចង់សម្រក អាចសាកវិធីតាម Janie បាន!
អត្ថបទ៖ សន្យា
ចុចអាន៖ មិនងាយស្រួលទេ ទម្រាំបានចង្កេះ ២២លេខ Janie ដាក់កំហិតខ្លួនឯងតឹងរ៉ឹងណាស់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


