Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ទិញប្រេងពី រុស្ស៊ី លក់ឲ្យអឺរ៉ុប

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីពេលថ្មីៗនេះថា រោងចក្រចម្រាញ់ប្រេងឥណ្ឌាបានបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងយន្តហោះទៅកាន់សហភាពអឺរ៉ុប (EU) បន្ទាប់ពីប្រទេសនេះបង្កើនការទិញប្រេងពីរុស្ស៊ីយ៉ាងច្រើនក្នុងកំណត់ត្រាមិនធ្លាប់មានក្នុងឆ្នាំ ២០២២-២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះផ្សាយនោះបានឲ្យដឹងទៀតថា EU ដែលនាំគ្នាដាក់ទណ្ឌកម្មរុស្ស៊ី បានប្រើប្រាស់ឥណ្ឌាធ្វើជាទ្វាក្រោយដើម្បីទិញប្រេងពីក្រុងមូស្គូ ដោយសារតែឥណ្ឌានាំចូលបរិមាណប្រេង​ជាច្រើនបារ៉ែលពីរុស្ស៊ី និងក្នុងតម្លៃទាប ។

នៅឆ្នាំ ២០២២-២០២៣ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាបានទិញប្រេងរុស្ស៊ីពី ៩៧ ម៉ឺនទៅ ៩៨១,០០០ បារ៉ែលក្នុងមួយថ្ងៃដែលស្មើនឹង ១ ភាគ ៥ នៃការនាំចូលសរុបរបស់ប្រទេសដែលមានចន្លោះពី ៤.៥ លានទៅ ៤.៦ លានបារ៉ែលក្នុងមួយថ្ងៃ ។

ស្របពេលជាមួយគ្នានេះ តាមរយៈ​ការបញ្ចុះតម្លៃប្រេងឆៅពីរុស្ស៊ី បានធ្វើឲ្យឥណ្ឌា​ជម្រុញកែឆ្នៃប្រេង និងលក់ទៅកាន់សហភាពអឺរ៉ុប ក្នងតម្លៃប្រកួតប្រជែងមួយ ។

យោងតាមក្រុមហ៊ុនទិន្នន័យ ​​Kpler បានឲ្យដឹងថា ឥណ្ឌាបានផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះជាមធ្យម ១៥៤,០០០ បារ៉ែលក្នុងមួយថ្ងៃដល់ EU មុនពេលមានជម្លោះនៅអ៊ុយក្រែន ប៉ុន្តែឥឡូវបរិមាណផ្គត់ផ្គង់នេះបានកើនឡើងដល់ ២០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។

ដោយឡែកតាមការព្យាករណ៍នៅចុងឆ្នាំក្រោយនេះ ការនាំចេញប្រេងម៉ាស៊ូតរបស់ឥណ្ឌាទៅកាន់ទ្វីបអឺរ៉ុប នឹងកើនឡើងពី ១២ ទៅ ១៦ ភាគរយ ស្មើនឹង ១៥ ម៉ឺនទៅ ១៦៧,០០០ បារ៉ែលក្នុងមួយថ្ងៃ ។

Kpler​ បានឲ្យដឹងទៀតថា អឺរ៉ុបមានចំណែកប្រហែល ៥០ ភាគរយនៃការនាំចេញប្រេងឥន្ធនៈយន្តហោះរបស់ឥណ្ឌា ដោយក្នុងនោះប្រទេសបារាំង តួកគី បែលហ្ស៊ិក និងហូឡង់ ស្ថិតក្នុងចំណោម​ប្រទេសប្រើប្រាស់ឥន្ធនៈឥណ្ឌាច្រើនជាងគេ ។

គួរឲ្យដឹងថា ឥណ្ឌាដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេទី ៣ របស់ពិភពលោក បានចាប់ផ្តើមជំរុញការទិញប្រេងពីរុស្ស៊ីភ្លាមៗ បន្ទាប់ពីផ្ទុះប្រតិបត្តិការសឹកទៅលើអ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច ហើយ តាមរយៈតួរលេខនេះ រុស្ស៊ីក្លាយជាមេកំពូលផ្គត់ផ្គង់ប្រេងដល់ឥណ្ឌា ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ RT

ចុចអាន ៖ EU ថា ចិន មានឥទ្ធិលពលបំផុតក្នុងការដោះស្រាយសន្តិភាពនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ ៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​ដោយស្ម័គ្រចិត្ត ជួយរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រៀបការរួចមិនប៉ុន្មានថ្ងៃ បុរស​ ឥណ្ឌូណេស៊ី​ ម្នាក់ទើបដឹងថា ប្រពន្ធ​គឺជាប្រុសតែងកាយស្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ស្នាមញញឹមកុមារជាស្នាមញញឹមមាតាបិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Pre-Wedding លើកទី២លើនាវាប្រណិតរបស់កូនសេដ្ឋី ឥណ្ឌា អាចចាយប្រាក់សុទ្ធ ១៤៤ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម