ជីវិតកម្សាន្ដ
ជិតចូលឆ្នាំ ! ពេជ្រ សោភា រម្លឹកដល់ឪពុកអួលដើម.ក
ទោះបីជាមកទល់ពេលនេះលោកឪពុកជាទីស្រលាញ់បានចែកឋានទៅមានរយៈពេលជាច្រើនឆ្នាំហើយក្តី តែសម្រាប់កំពូលតារាចម្រៀងស្រី ពេជ្រ សោភា នៅតែបន្តការនឹករលឹកគ្រប់ពេលចំពោះលោកឪពុកខ្លួនដោយគ្មានថ្ងៃរំសាយចិត្តឡើយ។

ជាការពិតណាស់រាល់ពេលដែលតារាចម្រៀងអ្នកនាង ពេជ្រ សោភា រម្លឹកដល់លោកឪពុកពេលណា គេឃើញនាងតែងបង្ហាញពីអារម្មណ៍ក្ដុកក្ដួល និងសោកសៅជានិច្ច។ តួយ៉ាងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ ដែលជាពេលវេលាជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបភាពភ្ជាប់នឹងសារនឹកដល់ឪពុកផងដែរ។

ពេជ្រ សោភា បានរៀបរាប់សារទាំងក្តីនឹកស្រណោះអាឡោះអាល័យ និងសួរអារម្មណ៍ទៅកាន់អ្នកគាំទ្រថា មានអ្នកនឹកពុកពេលជិតចូលឆ្នាំទេ? អារម្មណ៍គ្មានពុកយ៉ាងណាដែរ? ឯកាទេ?។ បន្ទាប់ពីការបង្ហោះរបស់ពេជ្រ សោភា បែបនេះ តារាស្រី ឈិន ម៉ានិច្ច បានឆ្លើយថា នឹកខ្លាំងណាស់បង។

តាមរយៈនេះគឺមានការឆ្លើយស្រដៀងគ្នាថា ពេលបុណ្យភ្ជុំ ឬចូលឆ្នាំ គាត់តែងតែសួរគេឯងថា កូនមួយនឹងមិនសូវបាននៅផ្ទះទេ ហើយមិនដែលបានសុខស្រួលដូចគេ ហេតុអ្វីកូនមួយនឹងចូលចិត្តធ្វើឲ្យខ្លួនពិបាក ចូលឆ្នាំមិនសូវបានឃើញមុខ(ឥឡូវគាត់ទៅចោលយើងហើយ)។

គួររម្លឹកថា ឪពុកជាទីស្រលាញ់របស់តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានទទួលមរណភាពកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤ ដែលគិតមកដល់ពេលនេះ មានរយៈពេលប្រមាណ ៩ ឆ្នាំ ទៅហើយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ