ជីវិតកម្សាន្ដ
តារាស្រីជួរមុខ ពេជ្រ សោភា ថា ឆ្នាំ ២០២៥ មិនឲ្យអ្នកណាធ្វើបាបបានទៀតទេ
តារាចម្រៀងស្រីជួរមុខ និងជាម្ចាស់បទ «Better Day» អ្នកនាង ពេជ្រ សោភា បានបង្ហាញអារម្មណ៍ថា ឆ្នាំ ២០២៥ នេះ នាង មិនឲ្យអ្នកណាធ្វើបាបបានទៀតទេ។

យ៉ាងណាមិញ ថ្មីៗ នេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សោភា បានលើកឡើងដោយបង្ហាញអារម្មណ៍ដូច្នេះថា «គ្មានការផ្លាស់ប្ដូរថ្មីមួយណា ដែលគ្មានការចាប់ផ្ដើមនោះទេ អរគុណ ២០២៣ អរគុណ ២០២៤ តែ ២០២៥ ខ្ញុំមិនឲ្យអ្នកណាធ្វើបាបខ្ញុំបានទៀតទេ»។

ចំពោះការបង្ហាញអារម្មណ៍របស់តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា ពេលនេះ ប្រហែលគ្រាន់តែគឺជាការលើកទឹកចិត្ត និងដាស់ស្មារតីខ្លួន ឲ្យខំប្រឹងបន្តដំណើរទៅមុខ ឬ ចាប់ផ្ដើមគោលដៅជីវិតជាថ្មីជាមួយការតស៊ូ ជម្នះឧបសគ្គ នានា ប៉ុណ្ណោះ។

ជារឿយៗ បើតាមការកត់សម្គាល់ តារាស្រីសាច់ចាំ អ្នកនាង ពេជ្រ សោភា តែងតែចេញសារលើកទឹកចិត្តដាស់តឿនដល់អ្នកគាំទ្រ ឲ្យចេះស្រលាញ់ខ្លួនឯង ឲ្យតម្លៃចំពោះមនុស្សជុំវិញខ្លួន និង កុំមើលងាយខ្លួនឯងតាមមាត់គេ ឬ កុំបោះបង់ខ្លួនឯងឲ្យសោះ។ មិនតែប៉ុណ្ណោះ តារាស្រី រូបនេះ ក៏ធ្លាប់ចេញសារអំពាវនាវដោយទទូចសូមឲ្យកូនខ្មែរទាំងអស់ ស្រាក់ដៃគ្នាក្នុងការចូលរួមលើកស្ទួយវប្បធម៌សិល្បៈបុរាណខ្មែរផងដែរ។

អ្នកនាង ពេជ្រ សោភា គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពលំដាប់ជួរមុខមួយរូប ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០០៤ ក្នុងផលិតកម្មរស្មីហង្សមាស។ គិតមកដល់ពេលនេះ អ្នកនាង បានចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលយូរឆ្នាំហើយ តែចំពោះប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ វិញ នៅតែរក្សាបានការគាំទ្រច្រើនពីមហាជន អ្នកគាំទ្រ និង យុវវ័យដដែល។

បើក្រឡេកមកមើលសម្រស់របស់តារាស្រីរូបនេះវិញ ត្បិត អ្នកនាង ពេជ្រ សោភា មានវ័យកាន់តែជ្រេបន្តិចក្ដី ប៉ុន្តែនៅតែរក្សាបានភាពស្រស់ស្អាត និងក្មេងជាងវ័យដដែល៕
អត្ថបទ ៖ ពិសី


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


