ជីវិតកម្សាន្ដ
ពេជ្រ សោភា ឈឺចិត្តចំពោះទង្វើមើលងាយរបស់នាយកប្រតិបត្តិស្ថាប័នអន្តរជាតិ MGI មកលើកម្ពុជា
តារាចម្រៀងស្រីលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា បានបង្ហាញការឈឺចិត្តនិងខកចិត្តជាខ្លាំង ចំពោះទង្វើររបស់លោក ណាវ៉ាត់ នាយកប្រតិបត្តិស្ថាប័នអន្តរជាតិ MISS GRAND INTERNAIONAL ដែលបានបំផ្លាញកម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យនៅកម្ពុជា និងបានដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024។

ជាការពិតគេសង្កេតឃើញថាមកដល់រសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២៤នេះ គឺមានមហាជនអ្នកគាំទ្រនិងអ្នកសិល្ប:របស់ខ្មែរជាច្រើនបានផ្ទុះនូវប្រតិកម្មដោយសម្តែងការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីផេកផ្លូវការរបស់ MGI បានប្រកាសកាលពីយប់ថ្ងៃទី០៦ខែតុលាថាកម្ពុ ជាមិនអាចបន្តធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីMiss Grand International 2024 ទៀតទេ។
ចាប់អារម្មណ៍មកកំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា គឺមិនខុសគ្នាពីទស្សនិកជនទេដោយបានបញ្ចេញប្រតិកម្មឈឺចិត្តជាខ្លាំងនូវទង្វើមើលងាយរបស់ប័នអន្តរជាតិ MISS GRAND INTERNAIONAL ដែលកំពុងបង្ហាញពីចេតនាមើលងាយមកលើអ្នករៀបចំនៅប្រទេសកម្ពុជា។ អ្នកនាងយល់ឃើញថា អ្វីដែលស្ថាប័នអន្តរជាតិនេះកំពុងធ្វើ គឺដោយសារតែមានចេតនាមិនចង់ឱ្យគេបានឃើញពីអច្ឆរិយវត្ថុរបស់ខ្មែរ គឺប្រាសាទអង្គរវត្ត។

ប្រាកដណាស់ ក្រោយផ្ទុះរឿងរ៉ាវលោក ណាវ៉ាត់ នាយកប្រតិបត្តិស្ថាប័នអន្តរជាតិ MISS GRAND INTERNAIONAL ដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024 គេកត់សម្គាល់ឃើញមានអ្នកស្នេហាវិស័យបវរកញ្ញានិងអ្នករៀបចំកម្មវិធីនៅកម្ពុជាយ៉ាងច្រើន បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ទៅលើការសម្រេចចិត្តដោយគ្មានហេតុផលបែបនេះ ពីសំណាក់លោក ណាវ៉ាត់ ដែលបង្ហាញពីចេតនាមើលងាយមកលើប្រទេសកម្ពុជា៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


