ព័ត៌មានជាតិ
ទៅលេងសៀមរាប តោះ! មកស្គាល់សណ្ឋាគារលំដាប់ផ្កាយទាំង ៦០ ដែលគ្រប់គ្នាចង់ដឹង
ខេត្តសៀមរាបមានភាពទាក់ទាញ និងបានក្លាយជាគោលដៅទេសចរណ៍ “ត្រូវតែទស្សនា” សម្រាប់ភ្ញៀវអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជា។

សៀមរាប ក្រៅពីសំបូរទៅដោយ សម្បត្តិវប្បធម៌ សំណង់ប្រាសាទប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលល្បីល្បាញទូទាំងប្រទេសកម្ពុជា និង លើពិភពលោក ខេត្តទេសចរណ៍មួយនេះក៏មានសណ្ឋាគារប្រណិតៗលំដាប់ផ្កាយជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរ។
ពាក់ព័ន្ធនឹងសណ្ឋាគារលំដាប់ផ្កាយនេះ កាលពីឆ្នាំ ២០១៩ ក្រសួងទេសចរណ៍បានផ្តល់ចំណាត់ថ្នាក់សណ្ឋាគារចំនួន ៦០ នៅក្នុងខេត្តសៀមរាបដែលមានស្តង់ដា ហើយទទួលបានការវាយតម្លៃជាសណ្ឋាគារកម្រិតផ្កាយ ១ ដល់ផ្កាយ ៥។
ការវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់សណ្ឋាគារទទួលបានកម្រិតផ្កាយ ត្រូវអនុវត្តតាមគោលការណ៍ដូចជា៖
ទី១៖ សម្ភារៈបរិក្ខាប្រើប្រាស់ និងគុណភាព ក្នុងបន្ទប់ភ្ញៀវស្នាក់នៅ
ទី២៖ សេវាកម្មបម្រើការស្នាក់នៅក្នុងសណ្ឋាគារ
ទី៣៖ ការរៀបចំ និងតុបតែងលំអរនៅក្នុងបន្ទប់ភ្ញៀវស្នាក់នៅ និងទីធ្លាសាធារណៈរបស់សណ្ឋាគារជាដើម។
សណ្ឋាគារទាំង ៦០ ដែលទទួលបានចំណាត់ថ្នាក់ពីផ្កាយ ១ ដល់ ផ្កាយ ៥ នៅក្នុងខេត្តសៀមរាបមានឈ្មោះដូចជា៖

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ខេត្តសៀមរាបបច្ចុប្បន្នមានសណ្ឋាគារសរុប ២៣៧ ទីតាំងដែលសរុបមានជាង ១៥ ០០០ បន្ទប់ និងផ្ទះភ្ញៀវ ២៨៣ ទីតាំង។ ខេត្តក៏មានអាជីវកម្មទេសចរណ៍ដូចជាភោជនីយដ្ឋានចំនួន ២៣៩ កន្លែង ហាងម៉ាហ្សា ៦៩ កន្លែង មគ្គុទេសក៍ទេសចរណ៍ ៥ ១១៧ នាក់ និងទីភ្នាក់ងារទេសចរណ៍ ៣២១។
មុនផ្ទុះវិបត្តិជំងឺកូវីដ កាលពីឆ្នាំ ២០១៨ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន ៥,៧ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ២,៥លាននាក់ ប៉ុន្តែដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ខេត្តចាប់ពីឆ្នាំ ២០១៩ ដែលសេវាកម្មទេសចរណ៍ត្រូវបានបិទ និងផ្អាកស្ទើរតែទាំងស្រុង ហើយទើបនឹងបានចាប់ផ្តើម មានកំណើនភ្ញៀវទេសចរប្រសើរឡើងវិញនៅឆ្នាំ២០២២។
ដោយឡែកនៅឆ្នាំ ២០២៣ ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តដ៏ធំក៏ចំគម្រប់ខួប ១០ ឆ្នាំ ដែលរំពឹងនឹងអាចទាក់ទាញទេសចររាប់រាប់ម៉ឺននាក់។

នៅក្នុងកម្មវិធីមាគ៌ាអភិវឌ្ឍកម្ពុជាដែលរៀបចំឡើងដោយកម្ពុជាថ្មីកាលពីម្សិលមិញនេះ លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឱ្យដឹងថា ការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ សម្រាប់ស្នាក់នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងការរៀបចំអង្គរសង្ក្រាន្តនៅខេត្តសៀមរាបពេញណែនអស់ហើយ។
លោកបន្តថា សង្ក្រាន្តឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ ដោយសារការរៀបចំធំជាងមុន ហើយណាមួយក្នុងរយៈពេល ៣ ឆ្នាំនេះ ខេត្តសៀមរាបក៏បានរៀបចំគោលដៅទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ថ្មីៗជាច្រើន ដែលនឹងទាក់ទាញទេសចរចង់មកដើរកម្សាន្តជាពិសេសថ្ងៃកម្មវិធីអង្គរសង្ក្រាន្ត ដែលស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


