កីឡា
គ្រាន់តែស្មើក្លឹបក្នុងស្រុក U22 ឥណ្ឌូណេស៊ី កាត់ចេញកីឡាករ១១នាក់ រើសថ្មីត្រៀមស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ទើបតែកាត់ចេញកីឡាករ១១រូបនៃក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) ដែលត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ប៉ុន្តែជ្រើសរើសកីឡាករថ្មីដាក់បញ្ចូល។
ក្នុងសេចក្តីប្រកាសលើវេបសាយ PSSI ថ្មីបំផុត លោក Indra Sjafri គ្រូបង្វឹក U22 ឥណ្ឌូណេស៊ី បាននិយាយថា កីឡាករ១១រូបដែលត្រូវបានកាត់ចេញមានដូចជា Ramai Rumakiek, Komang Tri Arta Wiguna, Tito Wiratama, Tri Setiawan និងអ្នកចាំទី Muhammad Darmawan ជាដើម។ យ៉ាងណា លោកត្រូវបានគេរំពឹងថា នឹងកោះហៅសមាជិកថ្មីចូលបន្ថែមដើម្បីត្រៀមខ្លួនមុនពេលធ្វើដំណើរមកកម្ពុជា។

ការជម្រុះចេញកីឡាករច្រើនរូបនេះកើតមានឡើង បន្ទាប់ពីក្រុម U22 ឥណ្ឌូណេស៊ី បានប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្លឹប Bhayangkara បានត្រឹមលទ្ធផល ១-១ នៅកីឡដ្ឋាន Bung Karno។ ពួកគេនឹងប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិលីបង់អាយុក្រោម២៣ឆ្នាំ ថ្ងៃទី១២ ខែមេសា និងប្រកួតម្តងទៀត ថ្ងៃទី១៦ ខែមេសានេះ ហើយក៏មានការប្រកួតមិត្តភាពមួយទៀតជាមួយក្លឹបក្នុងស្រុក។
លោក Indra Sjafri បាននិយាយថា ៖«យើងកំពុងឈានដល់ដំណាក់កាលនៃការកសាងផែនការការងារ និងការប្រកួតជាក់លាក់សម្រាប់ស៊ីហ្គេម នៅកម្ពុជា។ បន្ទាប់ពីស្មើជាមួយក្លឹប Bhayangkara កីឡាករ១១នាក់ត្រូវបានកាត់ចេញ ហើយខ្ញុំនឹងកោះហៅអ្នកថ្មីចូល»។
លោកបានបញ្ជាក់ថា កីឡាករ៧រូបនឹងត្រូវកោះហៅពីក្រុមយុវជនឥណ្ឌូណេស៊ីអាយុក្រោម២០ឆ្នាំដល់អាយុ២៣ឆ្នាំ។

ក្រុមឥណ្ឌូណេស៊ី ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។
កម្មវិធីប្រកួតរបស់ឥណ្ឌូណេស៊ីក្នុងស៊ីហ្គេម
- ឥណ្ឌូណេស៊ី vs ហ្វីលីពីន ថ្ងៃទី២៩ ខែមេសា
- ឥណ្ឌូណេស៊ី vs មីយ៉ាន់ម៉ា ថ្ងៃទី៤ ខែឧសភា
- ឥណ្ឌូណេស៊ី vs ទីម័រខាងកើត ថ្ងៃទី៧ ខែឧសភា
- ឥណ្ឌូណេស៊ី vs កម្ពុជា ថ្ងៃទី១០ ខែឧសភា
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ postsen

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន