Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ច ចិន ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ កើនឡើងខុសពីការ​ព្យាករណ៍ទុក

បានផុស

នៅ

សេដ្ឋកិច្ចចិនសម្រាប់រយៈពេល ៣ ខែដំបូងក្នុងឆ្នាំ ២០២៣ នេះ​មាន​ការ​កើន​ឡើងយ៉ាង​​ខ្លាំង ដោយ​ខុស​ពី​ការ​ព្យាករណ៍​​ទុក​ពី​សំណាក់​អ្នក​វិភាគ​ទៅទៀត ខណៈ​ប្រទេស​ផ្សេងៗ​​កំពុងតែជួបប្រទះបញ្ហាកំណើនយឺត ដោយសារតែជាប់ដៃទាញទម្លាក់អតិផរណា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងត្រីមាសទី ១ នេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនបានកើនឡើងដល់ ៤.៥ ភាគរយ ដែលជាកំណើនខ្ពស់បំផុត បើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំមុន ហើយវាក៏ខុស​ពីការព្យាករណ៍ទុក​មុនរបស់អ្នកជំនាញជាច្រើនផងដែរ ដែលគិតថា នឹងកើនត្រឹមតែ​ ៤ ភាគរយប៉ុណ្ណោះ ។

កំណើននៃសេដ្ឋកិច្ចរបស់ចិន គឺផ្តើមចេញពីការបើកសេដ្ឋកិច្ចឡើងវិញ ក្រោយបញ្ចប់នូវច្បាប់រឹតត្បិតកូវីដ ១៩ ​ដែលបានអនុវត្តអស់រយៈពេលជាង ៣ ឆ្នាំ ​ខណៈនៅត្រីមាសទី ៤ នៃឆ្នាំ ២០២២ សេដ្ឋកិច្ចចិនបានកើនឡើងជាង ២.៩ ភាគរយប៉ុណ្ណោះ ។

តាមរយៈកំណើននេះ ការលក់រាយតាមអ៊ីនធឺណិតនៅក្នុងខែមីនាមានកំណើន ០.៦ ភាគរយ ស្របពេលទិន្នផលឧស្សាហកម្មកើនឡើង ៣.៩ ភាគរយ ដែលទាបជាងការព្យាករណ៍របស់អ្នកជំនាញ Reuters បន្តិចដែលគិតថាមាន ៤ ភាគរយ ។

ដោយឡែក​ចំពោះវិស័យសេវាកម្មវិញ គឺមានកំណើន ៥.៤ ភាគរយ​ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈ​ការលក់ផលិតផលសេវាកម្មកើនឡើង ៩.២ ភាគរយ ។ ប៉ុន្តែសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យនៅតែបន្តធ្លាក់ចុះដដែល ។

ទាក់ទិននឹងកំណើនសេដ្ឋកិច្ច​នេះដែរ ចិន​បានដាក់គោលដៅកំណើន ៥ ភាគរយសម្រាប់ឆ្នាំ ២០២៣ នេះ ខណៈអ្នកវិភាគដែលត្រូវបានស្ទង់មតិដោយ Reuters រំពឹងថា កំណើនរបស់ប្រទេសចិននៅឆ្នាំ ២០២៣ នេះនឹងកើនឡើងដល់ ៥.៤ ភាគរយពី ៣.០ ភាគរយកាលពីឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ CNBC

ចុចអាន ៖ ឥណ្ឌូណេស៊ី ពិចារណាយកពន្ធពីភ្ញៀវទេសចរលើកោះបាលី




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម