សុខភាព
មកដឹងពីគ្រោះថ្នាក់មួយទៀតនៃអ្នកជំងឺទឹកនោមផ្អែម បើធ្លាក់ចុះជាតិស្ករក្នុងឈាមទាបពេក
ជាទូទៅ អ្នកជំងឺទឹកនោមផ្អែម តែងបារម្ភពីការទទួលទានអាហារណា ដែលធ្វើឲ្យខ្លួនកើនឡើងកម្រិតជាតិស្ករ ប៉ុន្តែមិនបានចាប់អារម្មណ៍ពីគ្រោះថ្នាក់នៃការធ្លាក់ចុះកម្រិតជាតិស្ករនៅក្នុងឈាមនោះទេ។ បើតាមការចែករំលែកនៅលើផេកហ្វេសបុកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ការធ្លាក់ចុះកម្រិតជាតិស្ករនៅក្នុងឈាម គឺជាមូលហេតុចម្បងទី១ ដែលគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺទឹកនោមផ្អែម។

បើតាមការបញ្ជាក់ ការធ្លាក់ចុះទាបពេកនៃកម្រិតជាតិស្ករក្នុងឈាម គឺជាបញ្ហាដែលជួបប្រទះញឹកញាប់ ចំពោះអ្នកជំងឺទឹកនោមផ្អែម ជាពិសេសគឺអ្នកជំងឺទឹកនោមផ្អែម ដែលស្ថិតក្នុងដំណាក់កាលព្យាបាលដោយថ្នាំចាក់ប្រភេទអាំងស៊ុយលីន ថ្នាំគ្រាប់ក្រុមស៊ុលហ្វាមីត ឬក្រុមគ្លីនីតជាដើម។
ការធ្លាក់ចុះនៃកម្រិតជាតិស្ករ គឺបែងចែងរោគសញ្ញាដាច់ដោយឡែកពីគ្នា រវាងការថយចុះជាតិស្ករដោយសារការបញ្ចេញអ័រម៉ូនអាដ្រេណាលីន និងខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាល។ ប្រភពដដែលពន្យល់ថា រោគសញ្ញានៃមូលហេតុ ថយចុះជាតិស្ករដោយសារការបញ្ចេញអ័រម៉ូនអាដ្រេណាលីន នឹងធ្វើឲ្យអ្នកជំងឺស្តែងចេញនួវអាការៈ ញ័រដៃជើង ញ័រទ្រូង បែកញើស ថប់បារម្ភ ឃ្លានអាហារខ្លាំង ចង្អោរ ស្ពឹកជុំវិញមាត់ និងស្លេកស្លាំងជាដើម។
ដោយឡែក រោគសញ្ញាដែលបញ្ជាក់ថា ជាការខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាលវិញ អ្នកជំងឺនឹងមានអាការៈដូចជា ពិបាកផ្ចង់អារម្មណ៍ ប្រែប្រួលអារម្មណ៍ ខ្សោយកម្លាំង ស្រវាំងភ្នែក ឈឺក្បាល សន្លឹម វង្វេង ឬប្រកាច់។ តាមការគូសបញ្ជាក់ បើសិនជាអ្នកជំងឺធ្លាក់ចុះជាតិស្ករធ្ងន់ធ្ងរ មិនត្រឹមតែអាចធ្វើឲ្យបាត់បង់ស្មារតីប៉ុណ្ណោះទេ និងឈានដល់បាត់បង់ជីវិត។
គួរបញ្ជាក់ថា ជាចាំបាច់ គឺតម្រូវឲ្យអ្នកជំងឺមានឧបករណ៍តេស្តជាតិស្ករជាប់ខ្លួន ដើម្បីតាមដានជាតិស្ករ។ ក្រៅពីនេះ ក៏ត្រូវមានស្ករ ជាប្រភេទស្ករគ្រាប់ក៏បាន ឬស្ករដុំក៏បាន និងថ្នាំ Glucagon សម្រាប់ចាក់(បើអាច) ដើម្បីសង្គ្រោះបឋមបានទាន់ពេល ក្នុងករណីដែលអ្នកជំងឺ មានអាការៈនៃការថយចុះជាតិស្ករ ដូចបានរៀបរាប់ខាងលើ។

យោងតាមការសិក្សាថ្មីៗ ក៏បានបង្ហាញដែរថា ការចុះជាតិស្ករខ្លាំងនិងញឹកញាប់ គឺបណ្តាលឲ្យកើនឡើងនូវអត្រាជំងឺ វង្វេងផងដែរ (នៅពេលអ្នកជំងឺមានវ័យចាស់)។ ឯផលវិបាកមួយផ្សេងទៀត គឺបង្កជាការស្ទះសរសៃឈាមបេះដូង និងវិបត្តិចង្វាក់បេះដូង រួមទាំងធ្វើឲ្យថយចុះការមើលឃើញ ដោយសារការប៉ះពាល់ដល់រ៉េទីននៃបាតភ្នែកទៀតផង ដែលផលវិបាកទាំងអស់នេះ គឺវាអាស្រ័យទៅលើភាពធ្ងន់ធ្ងរ និងរយៈពេលនៃការចុះជាតិស្ករ។
បើតាមការណែនាំ គួរតែបង្កើនការយកចិត្តទុកដាក់អំពីបញ្ហាចុះកម្រិតជាតិស្ករខ្លាំងក្នុងឈាម ហើយការចុះជាតិស្ករខ្លាំង បែបនេះ ត្រូវតែស្រាវជ្រាវរកមូលហេតុឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលឲ្យបានសមស្រប។ ពិសេស ត្រូវឆាប់ទៅ ពិគ្រោះជាមួយគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម ដើម្បីរកមូលហេតុឲ្យបានច្បាស់លាស់ និងព្យាបាលបានទាន់ពេល វេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ