ព័ត៌មានអន្ដរជាតិ
បាតុករថៃផ្តើមប្រមូលផ្តុំនៅក្រុងបាងកកទាមទារនាយករដ្ឋមន្ត្រីចុះចេញ
សារព័ត៌មានថៃបានផ្សាយថា បាតុករថៃមកពីទីក្រុងបាងកក និងខេត្តមួយចំនួនកំពុងសម្រុកចូលតំបន់ប្រមូលផ្តុំនៅកណ្តាលក្រុងបាងកក ចាប់តាំងពីពេលព្រឹក ដើម្បីចូលរួមបាតុកម្មមួយដែលរៀបចំឡើងក្នុងបំណងទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ ផែថងថាន លាលែងពីដំណែង ចំថ្ងៃដែលនាយករដ្ឋមន្ត្រីថៃ ធ្វើដំណើរទៅកាន់ខែឈាងរ៉ៃភាគខាងជើងប្រទេសដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់ដែលកំពុងបង្កការលិចលង់។

សារព័ត៌មានថៃ PBS World បានផ្សាយនៅមុននេះថា ការជួបជុំដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៤រសៀល ត្រូវបានប្តូរទៅកាន់វេលាព្រឹកវិញជាមួយកម្មវិធីផ្សេងៗ រួមមានការថ្លែងសុន្ទរកថារបស់មេដឹកនាំតវ៉ា និងការរៀបចំការប្រគុំតន្ត្រី។
ដំណាក់កាលដំបូងនៃការតវ៉ាត្រូវបានរៀបចំឡើងទល់មុខផ្លូវ Phahonyothin ដើម្បីកាត់បន្ថយការរំខានដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យក្បែរនោះ។ គំនូសចរាចរណ៍មួយជុំវិញវិមានក្នុងរដ្ឋធានីបាងកក ត្រូវបានបិទមិនឱ្យធ្វើចរាចរណ៍ ហើយតង់ស្នាក់នៅត្រូវបានដំឡើងសម្រាប់ផ្ទុកក្រុមបាតុករដែលប្រហែលជាត្រូវការសម្រាកក្នុងអំឡុងពេលបាតុកម្មពេញមួយថ្ងៃ ដែលគ្រោងនឹងបញ្ចប់នៅម៉ោង៩យប់។
តាមសេចក្តីរាយការណ៍ដដែល ការជួបជុំស្រដៀងគ្នានេះកំពុងត្រូវបានរៀបចំឡើងក្នុងខេត្តប្រហែលដប់។
លោកនាយឧត្តមសេនីយ៍ Archayon Kraithong អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិថៃ ត្រូវបានស្រង់សម្តីដោយសារសារព័ត៌មានថៃ បាននិយាយថា អាជ្ញាធរមិនមានគម្រោងបិទតំបន់តវ៉ានោះទាំងមូលទេ ដើម្បីធ្វើចរាចរណ៍ ប៉ុន្តែអ្នកបើកបរត្រូវបានណែនាំឲ្យជៀសវាងតំបន់នោះ។
ឯកទៅ នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ដែលបានធ្វើ់ដំណើរកាន់ខេត្តឈាងរ៉ៃភាគខាងជើងប្រទេសដើម្បីធ្វើសកម្មភាពជួយសង្គ្រោះទឹកជំនន់ បាននិយាយនៅព្រឹកនេះថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយមេដឹកនាំបាតុកម្ម ប្រសិនបើពួកគេចង់ ដូចដែលលោកស្រីសង្ឃឹមថាការតវ៉ានឹងប្រព្រឹត្តទៅដោយសន្តិភាព។
លោកស្រីបានបន្ថែមថា លោកស្រីបានណែនាំដល់មន្ត្រីពាក់ព័ន្ធឱ្យធានានូវសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងពេលមានបាតុកម្ម។
នាយករដ្ឋមន្ត្រី ផែថងថាន កំពុងប្រឈមសម្ពាធឲ្យចុះចេញពីអំណាចបន្ទាប់ពីបែកធ្លាយសារសំឡេងសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជុំវិញបញ្ហាព្រំដែន ដែលលោកស្រី ស្នើឲ្យភាគីកម្ពុជាបើកទ្វាច្រកព្រំដែននៅមុនដូចគ្នា និងដូចមុន ខណៈសម្តេច ហ៊ុន សែន បានទាមទារថា ភាគីណាបិទមុន ត្រូវតែបើកមុន ហើយ កម្ពុជាត្រៀមតែធ្វើតាមប៉ុណ្ណោះ។
ដោយសារសារសំឡេងសន្ទនានោះហើយ ទាំងលោកស្រីផែថងថានផ្ទាល់ និង រដ្ឋាភិបាលចម្រុះរបស់លោកស្រី ប្រឈមហានិភ័យក្នុងការបាត់បង់អំណាច និងរំលាយសភា ឬអាចឈានទៅដល់ការធ្វើរដ្ឋប្រហារយោធាទៀតផង៕
រ៉ាន់ រើយ


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


